KhmerPronunciationEnglish/Notes#occ
ឧស្ម័ន ʔusman 1. gas, steam, vapor
2. heat
2/1

Link to overview page
Link to dictionary

Fried Rice (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទី [១]៧ រូបភាពទី [១]៧ យើងឃើញអ្នកលក់ គាត់ក៏ចាប់ផ្ដើមទៅយកខ្ទះចម្អិនបាយឆា ដែលនៅក្នុងរូបភាពនេះ យើងឃើញអ្នកលក់គាត់បានឆួលភ្លើង គាត់បានគូសឈើគូស ដែលមានភ្លើង ហើយគាត់យកភ្លើងនោះទៅឆួលនឹងចង្ក្រានហ្គាសរបស់គាត់ អញ្ចឹងជាទូទៅនៅតាមតូប ឬក៏តាមហាងនានា គឺគេនៅពេលដែលគេចម្អិនម្ហូប គឺគេប្រើភ្លើងហ្គាស ដែលជាឧស្ម័ន អញ្ចឹងហ្គាសគឺជាឧស្ម័នដែលអាចដុតឆេះ ដោយពេលខ្លះ យើងអាចគ្រាន់តែប្រើប្រាស់ឈើគូសបន្តិច ដើម្បីដាក់ទៅជិតហ្គាស គឺវាអាចធ្វើឲ្យឆេះបានភ្លាមដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់យកឈើគូសមួយដើមទៅឆួលទៅនឹងភ្លើងហ្គាស ឬក៏ទៅឆួលនឹងផ្សែងហ្គាស ដែលចេញមកពីចង្ក្រាន ដូច្នេះធ្វើឲ្យមានភ្លើងចេញពីចង្ក្រាន អញ្ចឹងគាត់បានដាក់ឆ្នាំងខ្ទះទៅលើភ្លើងចង្ក្រាននោះ ដើម្បីឲ្យឆ្នាំងហ្គាស[...]ក្ដៅ អញ្ចឹងគាត់ចាប់ផ្ដើមឆាបាយឲ្យអតិថិជនរបស់គាត់ ដោយគាត់ដាក់ឆ្នាំងខ្ទះទៅលើភ្លើង ដើម្បីឲ្យក្ដៅ បន្ទាប់មកទៀតគាត់ក៏បានដាក់ប្រេងឆាចូលទៅក្នុងខ្ទះ អញ្ចឹងជាទូទៅនៅពេលដែលយើងឆាបាយ ឬក៏ចៀនសាច់ យើងត្រូវប្រើប្រេងឆា ឬក៏ខ្លាញ់ ព្រោះប្រសិនបើយើងអត់ប្រើប្រេងឆា ឬក៏ខ្លាញ់ទេ វាអាចធ្វើឲ្យខ្លោចឆ្នាំងបាន អញ្ចឹងឆ្នាំងខ្លោចគឺបានន័យថាឆ្នាំងនោះឡើងពណ៌ខ្មៅ ហើយធុំក្លិនឈ្ងៀម អញ្ចឹងយើងអត់អាចធ្វើម្ហូបបានទេ ដូច្នេះយើងត្រូវប្រើខ្លាញ់ ឬក៏ប្រេងឆា ដើម្បីជំនួយ ហើយម្យ៉ាងវិញទៀតខ្លាញ់និងប្រេងឆាគឺអាចធ្វើឲ្យបាយ ឬក៏សាច់របស់យើងចៀនទៅអត់ជាប់ខ្ទះ បានន័យថាវាអត់ខ្លោច អញ្ចឹងយើងអាចចៀនបាយ ឬក៏ឆាបាយបានយ៉ាងស្រួលដោយមិនជាប់ខ្ទះ ដូច្នេះយើងត្រូវប្រើប្រាស់ប្រេងឆា ឬក៏ខ្លាញ់ ដើម្បីចាក់ចូលទៅក្នុងខ្ទះនៅពេលដែលយើងដាក់ខ្ទះចូលទៅលើភ្លើង បន្ទាប់មកទៀតយើងឃើញថា បន្ទាប់ពីគាត់ចាក់ខ្លាញ់ឬក៏ប្រេងឆាចូលទៅក្នុងខ្ទះហើយ អញ្ចឹងយើងឃើញអ្នកលក់ គាត់ក៏បានយកខ្ទឹមមកហាន់ជាចំណិតដើម្បីចាក់ចូលទៅក្នុងខ្ទះឆានោះផងដែរ អញ្ចឹងជាទូទៅនៅពេលដែលយើងឆាបាយ នៅពេលដែលយើងឆាបាយ យើងត្រូវប្រើប្រាស់ខ្ទឹម ដើម្បីបំពងសិន អញ្ចឹងអ្នកលក់គាត់បានបំពងខ្ទឹម ដែលដាក់ខ្ទឹមចូលទៅក្នុងខ្ទះ ដែលមានខ្លាញ់កំពុងតែក្ដៅ ដូច្នេះនៅពេលដែលយើងបំពងខ្ទឹម គឺយើងអាចធ្វើឲ្យខ្ទឹមនោះគឺឈ្ងុយ បានន័យថាខ្ទឹមបំពងគឺមានក្លិនឈ្ងុយ អញ្ចឹងដើម្បីឲ្យបាយឆារបស់គាត់កាន់តែមានក្លិនឈ្ងុយ ដូច្នេះគាត់ត្រូវការបំពងខ្ទឹមជាមុនសិន មុននឹងគាត់ដាក់ឆាបាយ អញ្ចឹងរូបភាពទីនេះ គឺអ្នកលក់គាត់ចាប់ផ្ដើមរៀបចំឆ្នាំងខ្ទះរបស់គាត់ ដើម្បីឆាបាយ ដែលគាត់ជាដំបូង គាត់ចាប់ផ្ដើមបំពងខ្ទឹមជាមុនសិន ដោយបំពងខ្ទឹម ដាក់ខ្ទឹមចូលទៅក្នុងឆ្នាំងខ្ទះ ដែលមានខ្លាញ់ឬក៏ប្រេងឆាកំពុងតែក្ដៅ