KhmerPronunciationEnglish/Notes#occ
ខកចិត្ត kʰɑɑk cət 1. to be disappointed, broken-hearted
2. to be deceived
1/1

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 11


ចូលមកដល់រូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីពួកគេបដិសេធទៅលើរ៉ឺម៉កកង់បីនោះហើយ ពួកគេក៏បានបន្តដើរមកខាងមុខទៀត អញ្ចឹងយើងឃើញថាអ្នកទាំងបីគាត់បានដើរ ដោយបុរសពាក់អាវប្រផេះដៃខ្លី ស្លៀកខោជើងវែងនោះ គាត់ដើរនៅខាងមុខ បន្ទាប់មកមាននារីដែលពាក់អាវដៃខ្លីវៀល ខោខ្មៅ គាត់ដើរនៅកណ្ដាល ហើយបុរសដែលពាក់អាវបៃតងដៃខ្លីហើយខោជើងវែងពណ៌នោះ គាត់ដើរនៅខាងក្រោយគេ ពួកគេទាំងបីនាក់ដើរនៅក្នុងអាការៈស្រវឹងបន្តិច ដោយដើរទៅខាងមុខទៀត ព្រោះពួកគេមិនបានជិះរ៉ឺម៉កកង់បីនោះទេ ដោយសារតែម្ចាស់រ៉ឺម៉កកង់បី គាត់ទារថ្លៃខ្លាំងពេក យើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាម្ចាស់រ៉ឺម៉កកង់បីនោះ គាត់បានអង្គុយនៅលើកង់បីរបស់គាត់ ដោយបញ្ចេញទឹកមុខស្អុយ បានន័យថាយើងហៅថាមុខស្អុយ ដែលទឹកមុខមិនសប្បាយចិត្ត អញ្ចឹងនៅពេលដែលយើងមិនសប្បាយចិត្ត ឬក៏យើងធ្វើមុខមិនសប្បាយចិត្ត គេហៅថាមុខស្អុយ បានន័យថាយើងមិនសប្បាយចិត្តនោះទេ ដោយបុរសម្នាក់នេះ គាត់កំពុងតែមិនសប្បាយចិត្ត ដោយសារអតិថិជនរបស់គាត់ មិនជិះរ៉ឺម៉កកង់បីរបស់គាត់ ព្រោះថាគាត់បានកាត់តម្លៃខ្លាំងពេក អញ្ចឹងអតិថិជនគាត់មិនជិះ ហើយគាត់ដើរទៅមុខ ដែលធ្វើឲ្យគាត់ខកចិត្តនិងធ្វើមុខស្អុយ អង្គុយធ្វើមុខស្អុយ