KhmerPronunciationEnglish/Notes#occ
រឿងរ៉ាវ rɨəŋ raav 1. conflict, fight, quarrel
2. story, legend
3. affair, event, incident
2/2

Link to overview page
Link to dictionary

Pickpocket (Sakanan) — 18


បន្ទាប់មកទៀត នៅក្នុងរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ បុរសម្នាក់នោះ គាត់ក៏បានទូរស័ព្ទទៅរកមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់បានទាញទូរស័ព្ទចេញពីហោប៉ៅ ម្ដងនេះគាត់ពុំបានចុចទូរស័ព្ទលេងបណ្ដាញ[...]សង្គម ឬក៏ហ្វេសប៊ុក ឬក៏ឆាតទៅមិត្តភក្តិរបស់គាត់ទៀតនោះទេ ប៉ុន្តែគាត់បានយកទូរស័ព្ទមក ដើម្បីនិយាយទៅកាន់មិត្តភក្តិរបស់គាត់ គាត់បានទូរស័ព្ទទៅកាន់មិត្តភក្តិរបស់គាត់ ហើយរៀបរាប់អំពីរឿងរ៉ាវដែលចោរលួចកាបូបលុយរបស់គាត់ ដោយគាត់រៀបរាប់បណ្ដើរ ធ្វើកាយវិការបណ្ដើរ អញ្ចឹងគាត់បានលើកដៃឡើង ហើយគាត់បាននិយាយ ហាមាត់និយាយ ដោយពិពណ៌នាទៅលើអ្វីដែលបានកើតឡើងចំពោះគាត់ ដូចជាគាត់ឈរចុចទូរស័ព្ទនៅក្នុងរថភ្លើង ពេលនោះមានចោរមួយ គាត់ក៏បានលូកចូលក្នុងហោប៉ៅក្រោយរបស់គាត់ ដើម្បីដកយកកាបូបរបស់គាត់ចេញពីហោប៉ៅ អញ្ចឹងនៅពេលដែលចោរដកចេញ ដកកាបូបចេញពីហោប៉ៅគាត់ពុំបានដឹងខ្លួននោះទេ ដូច្នេះហើយទើបធ្វើឲ្យគាត់បាត់កាបូបលុយ អញ្ចឹងគាត់បានខលទៅប្រាប់មិត្តភក្តិរបស់គាត់ថាគាត់បានបាត់កាបូបលុយ ហើយដើម្បីឲ្យមិត្តភក្តិរបស់គាត់មកជួយគាត់ ដើម្បីទិញសំបុត្ររថភ្លើងថ្មី ដើម្បីអាច ឲ្យគាត់បន្តដំណើរទៅខាងមុខទៀត អញ្ចឹងលុះត្រាតែគាត់មានសំបុត្ររថភ្លើងថ្មី ទើបគាត់អាចដើរឆ្លងកាត់ផ្លូវដើរដែលមានរបាំងនោះបាន ដូច្នេះហើយគាត់ខលទៅមិត្តភក្តិរបស់គាត់ ដើម្បីស្វែងរកជំនួយ ឲ្យមិត្តភក្តិរបស់គាត់ទិញសំបុត្ររថភ្លើងមួយឲ្យគាត់ ដើម្បីឆ្លងកាត់របាំងម៉ាស៊ីនរបាំងផ្លូវនោះ ដើម្បីឲ្យគាត់ធ្វើដំណើរទៅមុខទៀតបាន

Khmer New Year (Sakanan) — 10


បន្ទាប់មករូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា មានក្មេងចំនួននាក់ បាទ គាត់កំពុងតែរត់លេងទឹក បាទ អញ្ចឹងនៅពេលដែលក្នុងថ្ងៃចូលឆ្នាំ គឺ យើងមានពិធីច្រើន ដូចជាស្រង់ព្រះ ដូចជាការលេងល្បែងប្រជាប្រិយ ហើយស្រង់ព្រះគឺយើងលេងជាមួយនឹងទឹក ដូច្នេះ បន្ទាប់ពីយើងស្រង់ព្រះឲ្យអ្នកមានគុណ ឬក៏ឲ្យចាស់រួចរាល់ហើយ យើងក៏បានយកទឹកមកជះដាក់គ្នាលេង អញ្ចឹងយើងលេងទឹកដោយជះដាក់គ្នាទៅវិញទៅមក ហើយការលេងបែបនេះ គឺយើងមិនប្រកាន់គ្នានោះទេ ព្រោះថាជាថ្ងៃចូលឆ្នាំថ្មី គឺយើងសប្បាយ យើងលាងជម្រះខ្លួនឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យជ្រះនូវភាពចង្រៃ ឬក៏រឿងរ៉ាវអាក្រក់ទាំងប៉ុន្មានឲ្យទៅតាមទឹកទាំងអស់ដូចនៅក្នុងរូបភាពនេះ យើងឃើញថា មានក្មេងស្រីម្នាក់ បាទ ក្មេងស្រីនោះ គាត់ពាក់អាវដៃខ្លីពណ៌ទឹកក្រូច ស្លៀកខោជើងខ្លីពណ៌ ក្មេងស្រីនោះអាយុប្រហែលជា ១៥ ឆ្នាំ ឬក៏ ១០ ឆ្នាំ គាត់ចងសក់ទីទុយ បាទ គាត់ចងសក់ទីទុយ ដោយដៃទាំងពីររបស់គាត់កាន់ធុងទឹកពណ៌បៃតងមួយ អញ្ចឹងគាត់កាន់ធុងទឹក ហើយគាត់រត់មកជះទឹកដែលនៅក្នុងធុងនោះ ទៅដាក់ក្មេងប្រុសម្នាក់ បាទ យើងឃើញក្មេងប្រុសម្នាក់នោះ គឺគាត់ដោះអាវ គាត់មិនមានពាក់អាវនោះទេ ហើយគាត់ស្លៀកខោជើងខ្លីពណ៌ ដោយដៃរបស់គាត់កាន់កាំភ្លើងបាញ់ទឹក អញ្ចឹងគាត់កាន់កាំភ្លើងបាញ់ទឹក ដោយលើកកាំភ្លើងនោះឡើងលើ ហើយដៃគាត់ទាំងពីរគឺលើកឡើងលើ ដោយដៃម្ខាងគាត់យកទៅបាំងមុខរបស់គាត់ ដោយគាត់មិនចង់ឲ្យទឹកមកទទឹកមុខរបស់គាត់អញ្ចឹងនៅពេលដែលគាត់លេងជះទឹក គឺគាត់នឹងសើមខ្លួនទាំងអស់ ដូច្នេះពេលខ្លះគាត់គ្រាន់តែយកដៃមកបាំងមុខ ដើម្បីកុំឲ្យទឹកចូលភ្នែកគាត់តែប៉ុណ្ណោះនៅខាងក្រោយក្មេងប្រុសម្នាក់នោះ យើងឃើញមានក្មេងប្រុសម្នាក់ទៀត កំពុងតែរត់មកលេងជាមួយគ្នាដែរ ដែលក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌លឿង ដៃខ្លី ស្លៀកខោជើងខ្លីពណ៌លឿង ហើយក្មេងប្រុសម្នាក់នោះ គាត់ក៏កំពុងតែកាន់កាំភ្លើងបាញ់ទឹកមួយផងដែរគាត់កាន់កាំភ្លើងបាញ់ទឹក គឺដើម្បីបាញ់ទឹកលេងជាមួយនឹងក្មេងដទៃទៀតដែលនៅក្នុងភូមិ បាទ ពួកគេទាំងអស់គ្នារត់លេងយ៉ាងសប្បាយរីករាយ ដោយយើងឃើញទឹកមុខរបស់ពួកគេគឺញញឹម និងសប្បាយដោយការលេងទឹកនៅក្នុងថ្ងៃចូលឆ្នាំថ្មីនេះតែម្ដងហើយនៅក្បែរនោះ យើងឃើញថា មានសត្វឆ្កែមួយកំពុងតែរត់នៅក្បែរក្មេងស្រី អញ្ចឹងថ្ងៃចូលឆ្នាំមិនត្រឹមតែសប្បាយតែមនុស្សទេ សូម្បីតែសត្វក៏សប្បាយដែរ ព្រោះយើងទាំងអស់គ្នាគឺលេងសប្បាយជាមួយនឹងគ្នា ជាមួយនឹងទឹកនោះតែម្ដង