KhmerPronunciationEnglish/Notes#occ
បាញ់ baɲ 1. to shoot (a gun or bow), fire (a weapon) at
2. to kill by shooting
3. to hunt
4. to strike (of lightning)
5. to direct (e.g., one's attention)
6. to aim at
7. to shoot/spurt up (of water) as a geyser
8. to bubble/boil up
9. plug/cake of tobacco
10. cake, pastry
10/2

Link to overview page
Link to dictionary

Rainy Season (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីមានពពកពណ៌ខ្មៅគ្របនៅលើ ដណ្ដប់នៅលើទីក្រុងបានមួយសន្ទុះ យើងឃើញភ្លៀងក៏ចាប់ផ្ដើមបង្អុរ អញ្ចឹងមេឃភ្លៀងក៏ចាប់ផ្ដើមធ្លាក់ ឬក៏យើងហៅថាមេឃធ្លាក់ភ្លៀង អញ្ចឹងយើងអាចហៅបានពីរ យើងហៅថាមេឃបង្អុរភ្លៀង ឬក៏មេឃធ្លាក់ភ្លៀងដោយយើងឃើញនៅក្នុងរូបភាពនេះ គឺមេឃ ទឹកភ្លៀងកំពុងតែស្រក់ចេញពីពពក អញ្ចឹងបានន័យថាភ្លៀងស្រក់ចេញពីពពកខ្មៅ ដោយពពកខ្មៅ គឺជាពពកដែលបណ្ដុំទៅដោយទឹក បានន័យថាចំហាយទឹកគឺ[ពូត] ពូនគ្នានៅក្នុងពពកពណ៌ខ្មៅ ហើយនៅពេលដែលពពកពណ៌ខ្មៅនោះ ផ្ដុំនូវចំហាយទឹកច្រើនពេក អញ្ចឹងទឹកទាំងអស់នោះនឹងធ្ងន់ ហើយធ្លាក់ចុះមកក្រោម ដោយយើងហៅថាភ្លៀងអញ្ចឹងជាទូទៅនៅពេលដែលយើងឃើញពពកខ្មៅ គឺនឹងមានភ្លៀងធ្លាក់ ដូច្នេះយើងអត់ត្រូវរត់លេងនៅខាងក្រៅនោះទេ នៅពេលដែលយើងឃើញពពកខ្មៅ គឺយើងត្រូវចូលក្នុងផ្ទះ ហើយសាខោអាវទុកឲ្យអស់ ព្រោះថា ប្រសិនបើមេឃភ្លៀង អាចធ្វើឲ្យយើងសើម ឬក៏អាចធ្វើឲ្យយើងឈឺបានអញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញពពកខ្មៅកំពុងតែបង្អុរភ្លៀងមកលើទីក្រុង ហើយមានលាយឡំនឹងរន្ទះផងដែរដែលយើងឃើញរន្ទះគឺជា ភ្លើង ភ្លើងដែលបាញ់ចេញពីពពក អញ្ចឹងនៅពេលដែលភ្លើងនោះប៉ះទៅនឹងអ្វីមួយ វាអាចធ្វើឲ្យវត្ថុនោះ ឬក៏អាចធ្វើឲ្យផ្ទះឆេះបានប្រសិនបើរន្ទះបាញ់ចំដើមឈើ គឺអាចធ្វើឲ្យដើមឈើឆេះ ហើយប្រសិនបើរន្ទះបានបាញ់ចំផ្ទះ អាចធ្វើឲ្យផ្ទះនោះឆេះ ខូចខាត តែប្រសិនបើវាបាញ់ចំមនុស្សវិញ វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិត ឬក៏វាអាចធ្វើឲ្យយើងស្លាប់បានដូច្នេះ យើងអត់ត្រូវប្រើប្រាស់ទូរទស្សន៍ អត់មើលទូរទស្សន៍ ឬក៏អត់ត្រូវប្រើប្រាស់ទូរស័ព្ទទេ នៅពេលមេឃភ្លៀង ព្រោះវាអាចធ្វើឲ្យមានរន្ទះកើតឡើងបានអញ្ចឹងប្រសិនបើមានរន្ទះបាញ់ចំមនុស្ស វាអាចធ្វើឲ្យយើងស្លាប់បាន

Khmer New Year (Sakanan) — 10


បន្ទាប់មករូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា មានក្មេងចំនួននាក់ បាទ គាត់កំពុងតែរត់លេងទឹក បាទ អញ្ចឹងនៅពេលដែលក្នុងថ្ងៃចូលឆ្នាំ គឺ យើងមានពិធីច្រើន ដូចជាស្រង់ព្រះ ដូចជាការលេងល្បែងប្រជាប្រិយ ហើយស្រង់ព្រះគឺយើងលេងជាមួយនឹងទឹក ដូច្នេះ បន្ទាប់ពីយើងស្រង់ព្រះឲ្យអ្នកមានគុណ ឬក៏ឲ្យចាស់រួចរាល់ហើយ យើងក៏បានយកទឹកមកជះដាក់គ្នាលេង អញ្ចឹងយើងលេងទឹកដោយជះដាក់គ្នាទៅវិញទៅមក ហើយការលេងបែបនេះ គឺយើងមិនប្រកាន់គ្នានោះទេ ព្រោះថាជាថ្ងៃចូលឆ្នាំថ្មី គឺយើងសប្បាយ យើងលាងជម្រះខ្លួនឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យជ្រះនូវភាពចង្រៃ ឬក៏រឿងរ៉ាវអាក្រក់ទាំងប៉ុន្មានឲ្យទៅតាមទឹកទាំងអស់ដូចនៅក្នុងរូបភាពនេះ យើងឃើញថា មានក្មេងស្រីម្នាក់ បាទ ក្មេងស្រីនោះ គាត់ពាក់អាវដៃខ្លីពណ៌ទឹកក្រូច ស្លៀកខោជើងខ្លីពណ៌ ក្មេងស្រីនោះអាយុប្រហែលជា ១៥ ឆ្នាំ ឬក៏ ១០ ឆ្នាំ គាត់ចងសក់ទីទុយ បាទ គាត់ចងសក់ទីទុយ ដោយដៃទាំងពីររបស់គាត់កាន់ធុងទឹកពណ៌បៃតងមួយ អញ្ចឹងគាត់កាន់ធុងទឹក ហើយគាត់រត់មកជះទឹកដែលនៅក្នុងធុងនោះ ទៅដាក់ក្មេងប្រុសម្នាក់ បាទ យើងឃើញក្មេងប្រុសម្នាក់នោះ គឺគាត់ដោះអាវ គាត់មិនមានពាក់អាវនោះទេ ហើយគាត់ស្លៀកខោជើងខ្លីពណ៌ ដោយដៃរបស់គាត់កាន់កាំភ្លើងបាញ់ទឹក អញ្ចឹងគាត់កាន់កាំភ្លើងបាញ់ទឹក ដោយលើកកាំភ្លើងនោះឡើងលើ ហើយដៃគាត់ទាំងពីរគឺលើកឡើងលើ ដោយដៃម្ខាងគាត់យកទៅបាំងមុខរបស់គាត់ ដោយគាត់មិនចង់ឲ្យទឹកមកទទឹកមុខរបស់គាត់អញ្ចឹងនៅពេលដែលគាត់លេងជះទឹក គឺគាត់នឹងសើមខ្លួនទាំងអស់ ដូច្នេះពេលខ្លះគាត់គ្រាន់តែយកដៃមកបាំងមុខ ដើម្បីកុំឲ្យទឹកចូលភ្នែកគាត់តែប៉ុណ្ណោះនៅខាងក្រោយក្មេងប្រុសម្នាក់នោះ យើងឃើញមានក្មេងប្រុសម្នាក់ទៀត កំពុងតែរត់មកលេងជាមួយគ្នាដែរ ដែលក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌លឿង ដៃខ្លី ស្លៀកខោជើងខ្លីពណ៌លឿង ហើយក្មេងប្រុសម្នាក់នោះ គាត់ក៏កំពុងតែកាន់កាំភ្លើងបាញ់ទឹកមួយផងដែរគាត់កាន់កាំភ្លើងបាញ់ទឹក គឺដើម្បីបាញ់ទឹកលេងជាមួយនឹងក្មេងដទៃទៀតដែលនៅក្នុងភូមិ បាទ ពួកគេទាំងអស់គ្នារត់លេងយ៉ាងសប្បាយរីករាយ ដោយយើងឃើញទឹកមុខរបស់ពួកគេគឺញញឹម និងសប្បាយដោយការលេងទឹកនៅក្នុងថ្ងៃចូលឆ្នាំថ្មីនេះតែម្ដងហើយនៅក្បែរនោះ យើងឃើញថា មានសត្វឆ្កែមួយកំពុងតែរត់នៅក្បែរក្មេងស្រី អញ្ចឹងថ្ងៃចូលឆ្នាំមិនត្រឹមតែសប្បាយតែមនុស្សទេ សូម្បីតែសត្វក៏សប្បាយដែរ ព្រោះយើងទាំងអស់គ្នាគឺលេងសប្បាយជាមួយនឹងគ្នា ជាមួយនឹងទឹកនោះតែម្ដង