KhmerPronunciationEnglish/Notes#occ
ផ្ទៃ ptey 1. surface
2. space, area
8/4

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 16


នៅក្នុងរូបភាពទី ១៦ រូបភាពទី ១៦ បន្ទាប់ពីបង់បិទដំបៅរបស់គាត់អស់ បុរសនោះក៏គាត់បានដើរទៅហ្វាម៉ាស៊ី បាទ ឬក៏ឱសថស្ថាន អញ្ចឹងនៅក្នុងប្រទេសកម្ពុជា កន្លែងដែលមានលក់បង់បិទដំបៅគឺមានដូចជាឱសថស្ថាន ឬក៏មន្ទីរពេទ្យ ឬក៏តូបលក់ចាប់ហួយផ្សេងអញ្ចឹងនៅក្នុងតូបលក់ចាប់ហួយក៏មានលក់បង់បិទដំបៅដែរ ហើយនៅក្នុងរូបភាពនេះ គឺឃើញថាគាត់បានដើរទៅដល់កន្លែងលក់ថ្នាំមួយ បាទ កន្លែងលក់ថ្នាំ យើងហៅថាឱសថស្ថាន យើងអាចហៅបានពីរ ហ្វាម៉ាស៊ី ឬក៏ឱសថស្ថាន បាទ កន្លែងទាំងពីរនេះ គឺជាកន្លែងដែលលក់ថ្នាំពេទ្យ និងលក់សម្ភារៈវេជ្ជសាស្ត្រ ឬក៏សម្ភារៈពេទ្យ អញ្ចឹងគាត់ដើរទៅទីនោះ យើងឃើញនៅក្នុងរូបភាពនេះ គឺនៅ នៅមាត់ទ្វាររបស់ឱសថស្ថាននោះ គឺមានផ្លាកសញ្ញាបូកមួយ បាទ ផ្លាកសញ្ញាបូក អញ្ចឹងសញ្ញាពេទ្យ ឬក៏សញ្ញាសង្គ្រោះ គឺមានសញ្ញាបូកពណ៌ក្រហម ផ្ទៃពណ៌ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថាទ្វារ នៅ នៅខាងលើទ្វារចូល គឺយើងឃើញមានសញ្ញាបូកពណ៌ក្រហមនៅលើផ្ទៃពណ៌ ដូច្នេះបានន័យថាសញ្ញានេះ គឺជាសញ្ញាពេទ្យ បាទ បុរសនោះ គាត់បានដើរទៅដល់ឱសថស្ថាន ឬក៏ទៅដល់ពេទ្យនោះ

Breaking A Bowl (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់[យក] ចូលបន្ទប់ដាក់សម្ភារៈយកអំបោសនិងប្រដាប់កើបសំរាមរួចរាល់ហើយ អញ្ចឹងគាត់ក៏បានយកអំបោសនិងប្រដាប់កើបសំរាមនោះចូលទៅក្នុងផ្ទះបាយរបស់គាត់ អញ្ចឹងគាត់ចូលទៅក្នុងផ្ទះបាយ ដើម្បីបោសកម្ទេចកម្ទី ក៏ដូចជាបោសអំបែងចាន ដែលបានធ្លាក់បែកអម្បាញ់មិញ អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺយើងឃើញក្មេងបុរសម្នាក់នោះ គាត់ក៏បានយកអំបោសមកបោសអំបែងប្រមូល អញ្ចឹងគាត់បានប្រមូលអំបែងឲ្យនៅមួយដុំអញ្ចឹងនៅពេលដែលចានគោមធ្លាក់បែក គឺអំបែងរបស់វាគឺនៅរាយប៉ាយ អញ្ចឹងវានៅរាយប៉ាយលើពេញឥដ្ឋ ឬក៏ពេញផ្ទៃកម្រាលឥដ្ឋ ដូច្នេះគាត់ត្រូវយកអំបោសមកប្រមូលវាឲ្យនៅមួយដុំ គឺយើងអត់ប្រើប្រាស់ដៃដើម្បីប្រមូលនោះទេ ព្រោះប្រសិនបើយើងប្រើប្រាស់ដៃ គឺអំបែងចាន ឬក៏អំបែងកម្ទេចកម្ទីចាននោះ វាអាចធ្វើឲ្យយើងមុតដៃបាន អញ្ចឹងវាអាចធ្វើឲ្យដៃយើងមុត និងមានរបួស ឬក៏អាចធ្វើឲ្យយើងហូរឈាម ដូច្នេះយើងអត់ត្រូវប្រើប្រាស់ដៃដើម្បីប្រមូលកម្ទេចកម្ទីអំបែង ឬក៏កម្ទេចកម្ទីកែវ ឬក៏អំបែងចាននោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ ដូច្នេះយើងត្រូវប្រើប្រាស់អំបោស ដើម្បីបោសប្រមូលវាឲ្យនៅមួយដុំ បន្ទាប់មកយើងយកប្រដាប់កើបសំរាមដើម្បីកើបកម្ទេចកម្ទី ឬក៏អំបែងនោះយកទៅបោះចោល ដោយជាក់ស្ដែងនៅក្នុងរូបភាពទីបុរសម្នាក់នោះ គាត់បានយកអំបោស មកបោសប្រមូលអំបែងចាន និងកម្ទេចកម្ទីចាន ឲ្យនៅមួយដុំ បន្ទាប់មកគាត់យកប្រដាប់កើបសំរាមរបស់គាត់ យកមកកើបនូវកម្ទេចកម្ទីចាន ដោយគាត់យកអំបោសបោសកម្ទេចកម្ទីចាន ឬក៏អំបែងចាន ចូលមកក្នុងប្រដាប់កើបសំរាមនោះ

Personal Hygiene (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់ធ្វើសក់ ធ្វើម៉ូតសក់របស់គាត់ និងត្បារត្រចៀក និយាយរួម គឺបន្ទាប់ពីគាត់សម្អាតខ្លួនប្រាណរបស់គាត់បានស្អាតហើយ បន្ទាប់មកគាត់ឃើញថាក្រចកដៃរបស់គាត់គឺមិនទាន់ស្អាតនោះទេ អញ្ចឹងគាត់ក៏បានកាត់ក្រចកគាត់ ដែលនៅក្នុងរូបភាពទី ១៦ នេះ គឺយើងឃើញគាត់កំពុងតែកាត់ក្រចករបស់គាត់ ដោយប្រើកន្ត្រៃកាត់ក្រចក អញ្ចឹងប្រសិនបើក្រចកយើងវែង គឺយើងអត់ស្អាតនោះទេ គឺវាអត់ស្អាតនោះទេ គឺវាអាចជាប់ដីបាន អញ្ចឹងក្រចកវែងពេកគឺជាប់ដី ឬក៏ជាប់ក្អែលទៅក្នុងក្រចក ដែលធ្វើឲ្យក្រចកយើងខ្មៅ ដែលយើងមើលទៅអត់មានអនាម័យនោះទេ ដូច្នេះយើងជាមនុស្សប្រុស យើងត្រូវតែកាត់ក្រចកចេញឲ្យបានខ្លី អញ្ចឹងយើងកាត់ក្រចកចេញដើម្បីកុំឲ្យមានដីជាប់នឹងក្រចក ដែលគ្មានអនាម័យ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែកាត់ក្រចករបស់គាត់ ដែលដុះលូតចេញពីផ្ទៃសាច់ អញ្ចឹងគាត់កាត់ទាំងអស់ គាត់កាត់ក្រចកចេញ ដើម្បីកុំឲ្យមានដីជាប់នឹងក្រចក ដើម្បីធ្វើឲ្យមានមេរោគ

អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងនិយាយអំពីការធ្វើអនាម័យខ្លួនប្រាណ ប្រសិនបើខ្លួនប្រាណរបស់យើងមានអនាម័យ នោះយើងនឹងមានសុខភាពល្អ ហើយយើងអត់ងាយឈឺនោះទេ គឺយើងអត់ងាយឈឺទេ ក៏ប៉ុន្តែប្រសិនបើយើងអត់មានអនាម័យខ្លួនប្រាណរបស់យើងទេ យើងនឹងឧស្សាហ៍ឈឺ ហើយឧស្សាហ៍ទៅពេទ្យ អញ្ចឹងប្រសិនបើយើងឈឺ គឺយើងខាតទាំងពេលវេលា យើងខាតទាំងថវិកា ហើយយើងអត់មានសុខភាពល្អ យើងសុខភាពទន់ខ្សោយ ដូច្នេះគឺវាអត់ល្អសម្រាប់យើងនោះទេ អញ្ចឹងមនុស្សម្នាក់គឺគេត្រូវការសុខភាពល្អ ដូច្នេះដើម្បីឲ្យមានសុខភាពល្អ យើងត្រូវតែមានអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យក្នុងការរស់នៅ ក៏ដូចជាអនាម័យក្នុងការហូបចុក និងការស្លៀកពាក់ជាដើម ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់មានអនាម័យយ៉ាងខ្លាំង ដោយគាត់តែងតែងូតទឹក ដុសសាប៊ូ កក់សក់ កាត់ក្រចក និងត្បារត្រចៀករបស់គាត់ឲ្យបានស្អាតជានិច្ច អញ្ចឹងការរស់នៅរបស់គាត់ស្អាត ដូច្នេះគាត់នឹងមានសុខភាពល្អនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់

Boats (Sakanan) — 15 Container ship


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺជាប្រភេទកប៉ាល់ យើងហៅថាកប៉ាល់ អញ្ចឹងនៅពេលដែល ទូកនៅពេលដែលតូច យើងហៅថាទូក នៅពេលដែលវាលឿន យើងហៅថាកាណូត ប៉ុន្តែនៅពេលដែលទូកនោះធំ យើងហៅថាកប៉ាល់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺមានកប៉ាល់ចំនួនមួយ ដែលជាកប៉ាល់ដឹកទំនិញ ដែលយើងឃើញនៅលើកប៉ាល់នោះ គឺមានយុថ្កាមួយសម្រាប់បោះឲ្យជាប់ទៅនឹងទឹក អញ្ចឹងកប៉ាល់គឺ នៅពេលដែលចតនៅកំពង់ផែ គឺយើងអត់ប្រើប្រាស់ខ្សែពួរ ដើម្បីទាក់ទៅនឹងកំពង់ផែនោះទេ ដោយសារតែកប៉ាល់គឺធំ ដូច្នេះប្រើខ្សែពួរអត់ជាប់ទេ វាអាចនឹងដាច់ខ្សែពួរ អញ្ចឹងដើម្បីចតកប៉ាល់ គេត្រូវប្រើយុថ្កា ដែលយុថ្កាគឺជាច្រវាក់ដែក ដែលចងភ្ជាប់នឹងដែកមួយដុំយ៉ាងធំនិងធ្ងន់ ដែលអាចទប់លំនឹងកប៉ាល់បាន អញ្ចឹងដែក ដុំដែកដែលធំនោះ គឺគេចងភ្ជាប់ទៅនឹងច្រវាក់ចេញពីទូក អញ្ចឹងនៅពេលដែលគេចង់ឈប់ គឺគេត្រូវទម្លាក់ដុំដែកនោះ ចូលទៅក្នុងរហូតដល់ទៅដល់បាតទឹក ឬក៏បាតទន្លេ ឬក៏បាតសមុទ្រ ដើម្បីឲ្យទូកនោះមានលំនឹង អញ្ចឹងជាទូទៅកប៉ាល់ គឺយើងប្រើប្រាស់តែនៅលើផ្ទៃសមុទ្រតែប៉ុណ្ណោះ ព្រោះកប៉ាល់គឺធំ ដូច្នេះសមុទ្រគឺធំដែរ អញ្ចឹងកប៉ាល់ងាយស្រួលក្នុងការបើកបរ ប្រសិនបើយើងប្រើប្រាស់កប៉ាល់នៅលើផ្ទៃទន្លេគឺវារាក់ ហើយវាតូច អញ្ចឹងកប៉ាល់អាចនឹងកឿង អាចមិនទៅមុខ អញ្ចឹងកប៉ាល់អត់ទៅមុខទេ នៅពេលដែលបើកនៅទន្លេ ដូច្នេះគេត្រូវបើកនៅសមុទ្រ ដែលកប៉ាល់ជាទូទៅគឺដឹកកុងតឺន័រ បានន័យថាដឹកទូកុងតឺន័រ ដើម្បីដឹកជញ្ជូនទំនិញ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ អាចជាកប៉ាល់ចេញពីប្រទេសចិនទៅដល់ប្រទេសអាមេរិក ឬក៏ចេញពីប្រទេសកម្ពុជាទៅរកប្រទេសថៃជាដើម ដែលនៅលើនោះគឺមានទំនិញជាច្រើន ដែលនៅក្នុងកុងតឺន័រ អញ្ចឹងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ដឹកជញ្ជូនទំនិញតាមផ្លូវទឹក វាអាចមានការយឺតយ៉ាវជាងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ទំនិញតាមផ្លូវអាកាស និងតាមផ្លូវគោក ព្រោះផ្លូវទឹកគឺមាន គឺយើងបើកបរបានយឺតហើយផ្ទៃទឹកធំ គឺមានរលក ដូច្នេះគឺមានឧបសគ្គច្រើន ក្នុងការដឹកទំនិញតាមផ្ទៃទឹក ប៉ុន្តែប្រសិនបើយើងដឹកទំនិញតាមផ្លូវអាកាស គឺងាយស្រួល គឺវាលឿន អញ្ចឹងយើងអាចដឹកបានឆាប់រហ័ស ដូច្នេះនៅក្នុងរូបភាពនេះ គឺជាការដឹកជញ្ជូនទំនិញតាមផ្ទៃទឹក ប្រហែលជាការដឹកទំនិញពីប្រទេសចិនទៅប្រទេសវៀតណាមជាដើម ដែលទំនិញទាំងអស់នោះ គេដាក់នៅក្នុងកុងតឺន័រ ហើយគេដាក់នៅលើកប៉ាល់ដើម្បីដឹកជញ្ជូន