KhmerPronunciationEnglish/Notes#occ
កាណូត kaanout motorboat 3/3

Link to overview page
Link to dictionary

Boats (Sakanan) — 14 Motorboat


00:00/00:00
Error loading: "../F/Boats_Sakanan_14.mp3"

បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា មានទូកមួយទៀត ដែលទូកនេះគឺជាទូកម៉ាស៊ីន អញ្ចឹងទូកម៉ាស៊ីនគឺជាទូកមួយប្រភេទ ដែលយើងប្រើប្រាស់ម៉ាស៊ីន ដើម្បីធ្វើឲ្យទូកនោះទៅមុខ ដោយយើងអត់ប្រើចំណាយកម្លាំងមនុស្សនោះទេ អញ្ចឹងវាខុសពីទូកអុំនិងទូកក្ដោង ដោយសារតែទូកក្ដោងប្រើប្រាស់កម្លាំងខ្យល់ ចំណែកឯទូកអុំគឺប្រើប្រាស់កម្លាំងមនុស្ស កាន់ច្រវាកាយទឹកដើម្បីឲ្យទូកទៅមុខ ចំណែកឯទូកមួយទៀតនេះ គឺនៅក្នុងរូបភាពទី ១៤ នេះ គឺជាប្រភេទទូកម៉ាស៊ីន ដែលយើងហៅថាកាណូត អញ្ចឹងទូកប្រភេទនេះគឺលឿន ដោយសារតែវាប្រើប្រាស់ម៉ាស៊ីននិងម៉ូទ័រនៅខាងក្រោយ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទូកនេះគឺមានលក្ខណៈបះខាងមុខ ដោយសារតែវាលឿន ដូច្នេះមនុស្សនៅអង្គុយខាងក្រោយ និងម៉ាស៊ីននៅខាងក្រោយ អញ្ចឹងវាធ្ងន់ជាងខាងមុខ ដូច្នេះធ្វើឲ្យវាបះខាងមុខ និងម្យ៉ាងទៀតដោយសារតែទូកនេះលឿងផង ដូច្នេះវាធ្វើឲ្យវាបះ ដោយសារតែកម្លាំងម៉ាស៊ីនខ្លាំង អញ្ចឹងនៅពេលដែលម៉ាស៊ីនខ្លាំង នោះទូកនោះកាន់តែលឿន ដោយយើងអត់ចាំបាច់ចំណាយកម្លាំង ដើម្បីអុំ ឬក៏ពឹងពាក់ទៅលើខ្យល់ ដើម្បីឲ្យវាទៅមុខនោះទេ យើងគ្រាន់តែប្រើប្រាស់កម្លាំងម៉ាស៊ីន ដែលម៉ាស៊ីននោះគឺជាម៉ាស៊ីនចាក់សាំង ឬក៏ម៉ាស៊ីនចាក់ម៉ាស៊ូត ដែលនៅខាងលើគឺម៉ាស៊ីន ចំណែកឯនៅក្នុងទឹកគឺជាកង្ហារ ដែលយើងហៅថាស្លាបចាក់ អញ្ចឹងស្លាបចាក់គឺនៅក្នុងទឹកកំពុងតែបក់ទឹកដើម្បីឲ្យរុញទូកឲ្យទៅមុខ អញ្ចឹងនៅពេលដែលស្លាបចាក់វិលកាន់តែញាប់ ទូកកាន់តែទៅលឿន ប្រសិនបើយើងចង់បង្អង់ល្បឿន យើងត្រូវបន្ថយស្លាបចាក់កុំឲ្យវាវិលញាប់ពេក អញ្ចឹងទូកនេះគឺជាទូកម៉ាស៊ីន

Boats (Sakanan) — 10


00:00/00:00
Error loading: "../F/Boats_Sakanan_10.mp3"

បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា ជាទូទៅការជិះទូក គឺមិនមែនជិះតែឯងនោះទេ បានន័យថាមានទូកផ្សេងទៀត ក៏មានការបើកបរនៅលើផ្លូវទឹកនោះដែរ អញ្ចឹងការធ្វើដំណើរតាមផ្លូវទឹក មានដូចជាទូកកាណូត មានដូចជាកប៉ាល់ធំជាច្រើន អញ្ចឹងប្រសិនបើកប៉ាល់ពីរជិះទន្ទឹមគ្នា អាចនឹងសាចទឹកដាក់គ្នា ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១០ នេះ ប្រហែលជាមានកប៉ាល់ធំណាមួយ ឬក៏ប្រហែលជាមានកប៉ាល់លឿនណាមួយ ជិះមកក្បែរទូករបស់គាត់ ដូច្នេះហើយធ្វើឲ្យមានសាចទឹកពីក្នុងទន្លេចូលទៅក្នុងទូក អញ្ចឹងប្រសិនបើយើងជិះនៅក្នុងទូកដែលអត់មានជញ្ជាំង ហើយយើងអង្គុយខាងគេ នៅពេលដែលមានទឹករលកសាចចូល គឺអាចធ្វើឲ្យយើងសើមក្នុងខ្លួនបាន គឺអាចធ្វើឲ្យយើងសើមបាន ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន នៅពេលដែលអង្គុយនៅលើទូក ព្រោះថាពេលខ្លះ នៅពេលដែលមានទូកណាលឿន ឬក៏មានទូកធំជាងទូកដែលយើងអង្គុយ ជិះនៅក្បែរយើង គឺនឹងខ្ទាតទឹករលកចូលទៅក្នុងទូក ដែលធ្វើឲ្យយើងសើមបាន សើមសម្លៀកបំពាក់ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១០ នេះ យើងឃើញថា មានទឹករលកមួយយ៉ាងធំ បានជះចូលទៅក្នុង បានសាចចូលទៅក្នុងទូក ដែលធ្វើឲ្យសើមទៅដល់បុរស ដែលពាក់អាវពណ៌ស្វាយដៃខ្លី និងបុរសចំណាស់ម្នាក់ ដែលពាក់អាវពណ៌នោះ គឺគាត់សើមទាំងពីរនាក់តែម្ដង ដោយសារតែរលកទឹកធំពេក ដោយសារតែមានទូកធំ ជិះមកក្បែរ ដូច្នេះហើយធ្វើឲ្យមានទឹកសាចចូលទៅក្នុងទូករបស់គាត់ដែលកំពុងអង្គុយ

Boats (Sakanan) — 15 Container ship


00:00/00:00
Error loading: "../F/Boats_Sakanan_15.mp3"

បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺជាប្រភេទកប៉ាល់ យើងហៅថាកប៉ាល់ អញ្ចឹងនៅពេលដែល ទូកនៅពេលដែលតូច យើងហៅថាទូក នៅពេលដែលវាលឿន យើងហៅថាកាណូត ប៉ុន្តែនៅពេលដែលទូកនោះធំ យើងហៅថាកប៉ាល់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺមានកប៉ាល់ចំនួនមួយ ដែលជាកប៉ាល់ដឹកទំនិញ ដែលយើងឃើញនៅលើកប៉ាល់នោះ គឺមានយុថ្កាមួយសម្រាប់បោះឲ្យជាប់ទៅនឹងទឹក អញ្ចឹងកប៉ាល់គឺ នៅពេលដែលចតនៅកំពង់ផែ គឺយើងអត់ប្រើប្រាស់ខ្សែពួរ ដើម្បីទាក់ទៅនឹងកំពង់ផែនោះទេ ដោយសារតែកប៉ាល់គឺធំ ដូច្នេះប្រើខ្សែពួរអត់ជាប់ទេ វាអាចនឹងដាច់ខ្សែពួរ អញ្ចឹងដើម្បីចតកប៉ាល់ គេត្រូវប្រើយុថ្កា ដែលយុថ្កាគឺជាច្រវាក់ដែក ដែលចងភ្ជាប់នឹងដែកមួយដុំយ៉ាងធំនិងធ្ងន់ ដែលអាចទប់លំនឹងកប៉ាល់បាន អញ្ចឹងដែក ដុំដែកដែលធំនោះ គឺគេចងភ្ជាប់ទៅនឹងច្រវាក់ចេញពីទូក អញ្ចឹងនៅពេលដែលគេចង់ឈប់ គឺគេត្រូវទម្លាក់ដុំដែកនោះ ចូលទៅក្នុងរហូតដល់ទៅដល់បាតទឹក ឬក៏បាតទន្លេ ឬក៏បាតសមុទ្រ ដើម្បីឲ្យទូកនោះមានលំនឹង អញ្ចឹងជាទូទៅកប៉ាល់ គឺយើងប្រើប្រាស់តែនៅលើផ្ទៃសមុទ្រតែប៉ុណ្ណោះ ព្រោះកប៉ាល់គឺធំ ដូច្នេះសមុទ្រគឺធំដែរ អញ្ចឹងកប៉ាល់ងាយស្រួលក្នុងការបើកបរ ប្រសិនបើយើងប្រើប្រាស់កប៉ាល់នៅលើផ្ទៃទន្លេគឺវារាក់ ហើយវាតូច អញ្ចឹងកប៉ាល់អាចនឹងកឿង អាចមិនទៅមុខ អញ្ចឹងកប៉ាល់អត់ទៅមុខទេ នៅពេលដែលបើកនៅទន្លេ ដូច្នេះគេត្រូវបើកនៅសមុទ្រ ដែលកប៉ាល់ជាទូទៅគឺដឹកកុងតឺន័រ បានន័យថាដឹកទូកុងតឺន័រ ដើម្បីដឹកជញ្ជូនទំនិញ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ អាចជាកប៉ាល់ចេញពីប្រទេសចិនទៅដល់ប្រទេសអាមេរិក ឬក៏ចេញពីប្រទេសកម្ពុជាទៅរកប្រទេសថៃជាដើម ដែលនៅលើនោះគឺមានទំនិញជាច្រើន ដែលនៅក្នុងកុងតឺន័រ អញ្ចឹងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ដឹកជញ្ជូនទំនិញតាមផ្លូវទឹក វាអាចមានការយឺតយ៉ាវជាងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ទំនិញតាមផ្លូវអាកាស និងតាមផ្លូវគោក ព្រោះផ្លូវទឹកគឺមាន គឺយើងបើកបរបានយឺតហើយផ្ទៃទឹកធំ គឺមានរលក ដូច្នេះគឺមានឧបសគ្គច្រើន ក្នុងការដឹកទំនិញតាមផ្ទៃទឹក ប៉ុន្តែប្រសិនបើយើងដឹកទំនិញតាមផ្លូវអាកាស គឺងាយស្រួល គឺវាលឿន អញ្ចឹងយើងអាចដឹកបានឆាប់រហ័ស ដូច្នេះនៅក្នុងរូបភាពនេះ គឺជាការដឹកជញ្ជូនទំនិញតាមផ្ទៃទឹក ប្រហែលជាការដឹកទំនិញពីប្រទេសចិនទៅប្រទេសវៀតណាមជាដើម ដែលទំនិញទាំងអស់នោះ គេដាក់នៅក្នុងកុងតឺន័រ ហើយគេដាក់នៅលើកប៉ាល់ដើម្បីដឹកជញ្ជូន