KhmerPronunciationEnglish/Notes#occ
បាប baap 1. sin, evil
2. harm
3. to be sinful, bad, evil
5/4

Link to overview page
Link to dictionary

Expressing fear — Cultural note


នៅខ្មែរ មានអបិយជំនឿជាច្រើន ហើយប្រជាជនមួយចំនួនធំជឿថាមានខ្មោច ព្រាយ បីសាច អារក្សអ្នកតា វត្ថុស័ក្ដិសិទ្ធិពួកគេខ្លាចបារមីអរូបីទាំងនោះ ក្រែងពួកគេធ្វើលើសលស់ដោយមិនដឹងខ្លួនពួកគេខ្លាចត្រូវអំពើ ខ្លាចបាប ខ្លាចត្រូវគេដាក់បណ្ដាសា ខ្លាចឆុង ។ល។

Warning someone — Cultural note


ប្រជាជនខ្មែរជឿលើបុណ្យបាបនៅពេលធ្វើល្អនឹងបានបុណ្យ ហើយនៅពេលធ្វើអាក្រក់នឹងបានបាបដូច្នេះពាក្យថាប្រាប់យកតែបុណ្យទេមានន័យថា អ្វីដែលគេកំពុងនិយាយប្រាប់គឺក្នុងបំណងល្អ ជាអំពើល្អ ដូច្នេះគួរតែស្ដាប់តាម ដើម្បីកុំឲ្យកើតមានកំហុសគ្រោះថ្នាក់

Alms Round (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីព្រះសង្ឃបើកបាត្ររួចរាល់ហើយ បើកគម្របបាត្រហើយ ស្ត្រីចំណាស់ម្នាក់នោះ គាត់ក៏បានយកកញ្ចប់បាយទៅដាក់ចូលទៅក្នុងបាត្ររបស់ព្រះសង្ឃ អញ្ចឹងបន្ទាប់ពីយើងបួងសួងរួចហើយ យើងកាន់កញ្ចប់បាយរបស់យើងបួងសួងរួចហើយ យើងត្រូវយកចង្ហាន់របស់យើងទៅដាក់នៅក្នុងបាត្ររបស់ព្រះសង្ឃ ដើម្បីប្រគេនទៅដល់ព្រះសង្ឃអញ្ចឹងជាទូទៅ មនុស្សស្រីអត់អាចប៉ះពាល់ព្រះសង្ឃបានទេ ដោយសារតែព្រះសង្ឃ វិន័យរបស់ព្រះសង្ឃ គឺមិនឲ្យប៉ះពាល់មនុស្សស្រី ដូច្នេះយើងធ្វើយ៉ាងណា ប្រសិនបើយើងជាមនុស្សស្រី យើងត្រូវតែប្រយ័ត្នមិនត្រូវប៉ះពាល់ព្រះសង្ឃនោះទេ ព្រោះវាអាចធ្វើឲ្យយើងបាបបាន ហើយព្រះសង្ឃគឺខុសវិន័យសង្ឃផងដែរ ដូច្នេះប្រសិនបើមនុស្សប្រុសគឺអត់អីទេ គឺប៉ះអត់អីទេ ប៉ុន្តែមនុស្សស្រីគឺយើងអត់ត្រូវប៉ះព្រះសង្ឃជាដាច់ខាតដែលយើងឃើញស្ត្រីចំណាស់ម្នាក់នេះ គឺគាត់គ្រាន់តែយកកញ្ចប់បាយដាក់ទៅក្នុងបាត្រព្រះសង្ឃ គឺគាត់អត់ឲ្យប៉ះព្រះសង្ឃនោះទេ

Alms Round (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីព្រះសង្ឃនិមន្តដើរបិណ្ឌបាតតាមភូមិ ឬក៏តាមផ្ទះនីមួយៗរួចរាល់មក បន្តិចក្រោយមកព្រះសង្ឃនោះក៏បានមកដល់ផ្ទះរបស់ស្ត្រីចំណាស់ម្នាក់នោះអញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះគឺស្ត្រីចំណាស់ ព្រះសង្ឃក៏បាននិមន្តមកដល់ផ្ទះរបស់ស្ត្រីចំណាស់នោះ បន្ទាប់មកព្រះសង្ឃក៏បានឈប់ ហើយរង់ចាំឲ្យស្ត្រីម្នាក់នោះគាត់ដាក់បាត្រអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺព្រះសង្ឃគាត់ឈប់ ហើយក្មេងប្រុសដែលជាកូនសិស្សលោក គឺឈរនៅពីក្រោយព្រះសង្ឃ ចំណែកឯស្ត្រីចំណាស់និងចៅស្រីរបស់គាត់កំពុងតែលុតជង្គង់នៅលើកម្រាលមួយ អញ្ចឹងយើងឃើញស្ត្រីចំណាស់ដែលជាយាយគាត់លុតជង្គង់នៅលើកម្រាលមួយ រីឯចៅស្រីរបស់គាត់លុតជង្គង់នៅលើកម្រាលមួយ ដែលកម្រាលរបស់ពួកគេគឺពណ៌លឿង អញ្ចឹងពួកគាត់ទាំងពីរគឺកំពុងតែអង្គុយលុតជង្គង់ ដែល ក្នុងដៃរបស់ពួកគាត់ទាំងពីរ គឺកាន់ថង់បាយម្នាក់មួយកញ្ចប់អញ្ចឹងពួកគេកំពុងតែអង្គុយលុតជង្គង់ចំពោះមុខព្រះសង្ឃ ដោយការគោរពអញ្ចឹងយើង ជាទូទៅយើងគោរពព្រះសង្ឃដោយការលុតជង្គង់ និងការថ្វាយបង្គំ ដូច្នេះហើយស្ត្រីចំណាស់និងចៅស្រីរបស់គាត់ត្រូវតែអង្គុយលុតជង្គង់ ម្យ៉ាងវិញទៀតពួកគេទាំងពីរនាក់ត្រូវតែដោះស្បែកជើងផងដែរអញ្ចឹងនៅក្នុងការដាក់ចង្ហាន់ព្រះសង្ឃ ឬក៏ដាក់បាត្រព្រះសង្ឃ យើងត្រូវតែដោះស្បែកជើង ព្រោះថាប្រសិនបើយើងពាក់ស្បែកជើង អាចធ្វើឲ្យយើងបាបបាន អញ្ចឹងព្រះសង្ឃគឺដើរដោះស្បែកជើង ដូច្នេះយើងត្រូវតែដើរដោះស្បែកជើង ហើយយើងអត់ត្រូវអង្គុយខ្ពស់ជាងព្រះសង្ឃនោះទេ ព្រោះព្រះសង្ឃតំណាងឲ្យព្រះពុទ្ធ អញ្ចឹងយើង យើងអត់អាចអង្គុយខ្ពស់ជាងព្រះសង្ឃទេ ដូច្នេះយើងឃើញនៅក្នុងរូបភាពទីនេះ គឺស្ត្រីចំណាស់ម្នាក់នោះនិងចៅស្រីរបស់គាត់ គឺកំពុងតែអង្គុយលុតជង្គង់នៅខាងមុខព្រះសង្ឃ