KhmerPronunciationEnglish/Notes#occ
រៀប riəp 1. to organize, put in order, arrange
2. to dress, adorn
3. to prepare, to get ready to
4. to be in order, neat
5. to marry (off), arrange a marriage
6. almost, (just) about (to)
6/4

Link to overview page
Link to dictionary

Accepting direction — Dialogue 1


សុភ័ក្រវុទ្ធី! វុទ្ធីទំនេរអត់? ជួយលាងចានតិចបានអេ៎?
វុទ្ធីបានតាស បងចាននៅនោះមែន?
សុភ័ក្រហ្នឹងហើយលាងហើយ ជូតឲ្យស្ងួត ហើយជួយយកទៅទុកក្នុងទូនោះផងណា
វុទ្ធីបាទបងទៅចុះ អត់អីទេខ្ញុំដឹងហើយ ចាំខ្ញុំរៀបទុកឲ្យ

Offering help — Dialogue 2


ធីតាមីង ធ្វើអីហ្នឹង? លាងចានមែន?
មីងអ៊ើ មីងលាងចានហ្នឹងអា៎
ធីតាចាំខ្ញុំជួយលាង មីងឆាប់ហើយ
មីងមិនបាច់អេ៎ ក្មួយនាំតែប្រឡាក់ទៅមើលទូរទស្សន៍ចុះ
ធីតាអត់អីអេ៎ មីងខ្ញុំចង់ជួយតាសឥឡូវ មីងលាងទៅ ខ្ញុំអ្នកជូតម៉េចដែរ?
មីងអីចឹងក៏បាននោះក្រណាត់ជូតចាន យកមកជូតម៉ោ ហើយបន្តុបពីលើគ្នាសិនទៅ ចាំយកទៅរៀបក្នុងរាវចាននៅខាងក្នុង
ធីតាចា៎ស មីង

Grilled Fish (Sakanan) — 11


00:00/00:00
Error loading: "../F/GrilledFish_Sakanan_11.mp3"

បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីពួកគាត់បានរៀបចានហើយ អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានយកត្រីដែលគាត់បានទិញអម្បាញ់មិញមកដាក់ក្នុងចានផងដែរ អញ្ចឹងដោយសារតែត្រីគឺមានរូបរាងវែង ដូច្នេះគាត់ត្រូវប្រើប្រាស់ចានរាងពងក្រពើ ចានរាងពងក្រពើដើម្បីដាក់ត្រីនោះ អញ្ចឹងយើងឃើញគាត់ដាក់ត្រីនៅលើចានរាងពងក្រពើ រួចហើយគាត់កាន់មកដាក់នៅលើកម្រាល ដោយសារតែត្រីនោះ គឺជាត្រីអាំងហើយក្ដៅ ដូច្នេះយើងឃើញមានផ្សែងហុយចេញពីសាច់ត្រី ដែលបង្កឲ្យមានក្លិនឈ្ងុយ អញ្ចឹងបានន័យថាផ្សែងដែលចេញពីសាច់ត្រីគឺធ្វើឲ្យមានក្លិនឈ្ងុយ បានន័យថាគួរឲ្យចង់ញ៉ាំ អញ្ចឹងយើងឃើញស្ត្រីដែលជាមិត្តស្រីរបស់បុរសម្នាក់នោះ គាត់អង្គុយលុតជង្គង់នៅលើកម្រាល ហើយបុរសដែលជាវ័យ ២៣ ឆ្នាំនោះ គាត់ក៏បានយកត្រីមកដាក់នៅលើកម្រាលដើម្បីញ៉ាំផងដែរ

Grilled Fish (Sakanan) — 10


00:00/00:00
Error loading: "../F/GrilledFish_Sakanan_10.mp3"

បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីគាត់ក្រាលនូវកម្រាលរួចរាល់ហើយ មិត្តស្រីរបស់គាត់ក៏បានយកចានមកដាក់នៅលើកម្រាលនោះ អញ្ចឹងគាត់បានទុកថង់ម្ហូប ដែលគាត់បានទិញអម្បាញ់មិញនៅម្ខាង ហើយគាត់រៀបចានសិន អញ្ចឹងយើងឃើញនារីដែលជាមិត្តស្រីនោះ គាត់កំពុង ដៃទាំងពីររបស់គាត់ អញ្ចឹងដៃទាំងពីររបស់គាត់គឺគាត់កំពុងតែ គាត់កំពុងតែកាន់ចានមួយចំនួន ដោយរៀបនៅលើកម្រាល ចំណែកឯបុរសដែលមានវ័យ ២៣ ឆ្នាំនោះ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ចានផង និងសមផង អញ្ចឹងជាទូទៅយើងញ៉ាំបាយគឺយើងប្រើប្រាស់ស្លាបព្រាជាមួយនឹងសម ដោយជាក់ស្ដែងយើងឃើញបុរសម្នាក់នោះ ដៃស្ដាំរបស់គាត់ គឺគាត់កំពុងតែកាន់ចាន រីឯដៃឆ្វេងកំពុងតែកាន់ស្លាបព្រានិងសម ដើម្បីញ៉ាំជាមួយនឹងបាយ ដោយពួកគេទាំងពីរនាក់កំពុងតែរៀបចាននៅលើកម្រាល ដោយយើងឃើញនៅលើកម្រាល គឺមានចាន មានស្លាបព្រា មានសមផងដែរ អញ្ចឹងសមគឺវាអត់ជិតដូចស្លាបព្រាទេ បានន័យថាស្លាបព្រាគឺវាជិត អត់មានប្រឡោះនោះទេ ដើម្បីហុតទឹកសម្លបាន ចំណែកឯសមគឺវាមានធ្មេញស្រួចអញ្ចឹងវាអត់ជិតទេ អញ្ចឹងវាអត់អាចដួសសម្លបានទេ តែសមគឺយើងប្រើប្រាស់ដើម្បីជួយចាក់ជាសាច់ ឬក៏ជួយកាយបាយចូលក្នុងស្លាបព្រាបាន