KhmerPronunciationEnglish/Notes#occ
សំណើម sɑmnaəm 1. dampness, humidity, state of being humid
2. moisture
Notes: root: សើម
5/3

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានជូតខ្លួនគាត់ស្ងួតហើយ អញ្ចឹងគាត់រក្សាអនាម័យខ្លួនគាត់បានស្អាតល្អណាស់ ដោយគាត់បន្ទាប់ពីងូតទឹកហើយ គាត់ជូតខ្លួនគាត់យ៉ាងស្អាត បន្ទាប់មកទៀតគាត់ក៏បានលាបឡេការពារខ្លួន អញ្ចឹងជាទូទៅ យើងអត់សូវលាបឡេនោះទេ មនុស្សប្រុស ក៏ប៉ុន្តែមនុស្សស្រី គាត់ភាគច្រើន គាត់លាបឡេបន្ទាប់ពីងូតទឹកហើយ ដើម្បីថែរក្សាស្បែករបស់គាត់ឲ្យបានស្អាត និងមានសំណើមជានិច្ច ប៉ុន្តែក្មេងប្រុសម្នាក់នេះ គាត់ចង់ស្អាត អញ្ចឹងបានន័យថា គាត់ចង់ឲ្យខ្លួនគាត់ស្អាត និងមានអនាម័យ អញ្ចឹងបន្ទាប់ពីគាត់ងូតទឹកហើយ គាត់ក៏បានលាបឡេទៅលើខ្លួនរបស់គាត់ទៀត អញ្ចឹងភាគច្រើនឡេគឺជាជែលមួយ ឬក៏ជាម្សៅប្រភេទទឹក ដែលមានសភាពខាប់បន្តិច អញ្ចឹងគាត់យកមកលាបលើខ្លួនគាត់ ដើម្បីឲ្យសព្វខ្លួនគាត់ ហើយមានក្លិនក្រអូប អញ្ចឹងឡេពេលខ្លះគឺមានក្លិនក្រអូប និងជាម្សៅខាប់ ដែលមានរាងជាភក់ហើយយើងអាចយកមកលាបលើខ្លួនប្រាណរបស់យើងបាន ដើម្បីការពារសំណើមនៅលើស្បែក ការពារស្បែករបស់យើងឲ្យស្អាត និងកុំឲ្យខ្មៅ ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គឺគាត់លាបឡេរបស់គាត់ មុនពេលដែលគាត់ស្លៀកពាក់ខោអាវ ឬក៏ក្រោយពេលដែលគាត់ងូតទឹករួច អញ្ចឹងក្រោយពេលដែលគាត់ងូតទឹករួច គាត់ជូតខ្លួនរបស់គាត់ ហើយគាត់លាបឡេទៅលើស្បែករបស់គាត់ ដើម្បីឲ្យស្បែករបស់គាត់មានសំណើមនិងស្អាតជានិច្ច

Rice (Sakanan) — 04


បន្ទាប់មកទៀតចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញកសិករ គាត់កំពុងតែដើរបាចស្រូវចូលទៅក្នុងស្រែ អញ្ចឹងអម្បាញ់មិញ ដោយសារតែគាត់ត្រាំគ្រាប់ពូជរួចហើយ ហើយស្រែរបស់គាត់បានភ្ជួររាស់រួចហើយ អញ្ចឹងគឺវា គឺជាពេលសម្រាប់ធ្វើការសាបព្រួសគ្រាប់ពូជស្រូវរបស់គាត់ អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញកសិករម្នាក់ដដែល ដែលគាត់ពាក់អាវដៃវែង ខោជើងវែង និងមានពាក់មួក គាត់កំពុងតែកាន់កន្ត្រកមួយ អញ្ចឹងកន្ត្រករបស់គាត់ពណ៌ផ្កាឈូក ហើយមានដៃយួរផងដែរ ដោយគាត់ស៊កកន្ត្រកនោះចូលទៅក្នុងដៃស្ដាំរបស់គាត់ រីឯដៃឆ្វេងគាត់ចាប់គ្រាប់ពូជចេញពីកន្ត្រក បាចចូលទៅក្នុងស្រែ អញ្ចឹងការធ្វើរបៀបនេះ គេហៅថាការសាបស្រូវ ឬក៏ការព្រួសស្រូវ អញ្ចឹងគាត់ដើរនៅក្នុងស្រែដែលភ្ជួររាស់រួចហើយនោះ ដែលយើងឃើញនៅក្នុងស្រែរបស់គាត់ គឺមានទឹកដក់តិចអញ្ចឹងទឹកដក់តិចនេះ គឺធ្វើឲ្យដីរបស់គាត់គឺមានសំណើម និងធ្វើការដាំដុះបានល្អ ដូច្នេះគាត់ក៏កាន់គ្រាប់ពូជស្រូវដែលគាត់បានត្រាំរួច បាចទៅក្នុងស្រែរបស់គាត់ ម្ដងមួយក្ដាប់អញ្ចឹងគាត់ក្ដាប់គ្រាប់ស្រូវចេញពីក្នុងកន្ត្រកគ្រាប់ពូជ ហើយគាត់បាចចូលទៅក្នុងស្រែ ដែលយើងហៅថាការសាបស្រូវ ឬក៏ការព្រួសស្រូវ អញ្ចឹងយើងឃើញនៅថ្ងៃនេះ គឺមានមេឃស្រឡះល្អ អញ្ចឹងគាត់ធ្វើស្រែនៅក្រោមមេឃស្រឡះ ដែលជាទូទៅយើងធ្វើស្រែនៅពេលព្រឹក រីឯជើងគាត់ យើងឃើញគាត់ដើរនៅក្នុងល្បាប់ ឬក៏ដើរនៅក្នុងភក់ ដែលល្បាប់ឬក៏ភក់នេះ គឺជាដីស្រែរបស់គាត់ ដែលគាត់បានភ្ជួររាស់រួចរាល់ហើយ អញ្ចឹងដីស្រែដែលភ្ជួររាស់រួចរាល់ គឺជាពេលសម្រាប់តែធ្វើការសាបស្រូវ ឬក៏ព្រួសស្រូវដើម្បីដាំដុះ

Cold Season (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺយើងឃើញថាម៉ោង ១២ បាទ ម៉ោង ១២ សែសិបនាទី គឺមានអាកាសធាតុក្ដៅអញ្ចឹងយើងឃើញក្មេងប្រុសម្នាក់ យើង មាន ឃើញក្មេងប្រុសម្នាក់ បាទ គាត់កំពុងតែស្លៀកឯកសណ្ឋានសាលារបស់គាត់ ដោយគាត់ពាក់អាវដៃខ្លីពណ៌ទឹកសមុទ្រ ហើយនៅខាងឆ្វេងដៃគឺមានហោប៉ៅមួយអញ្ចឹងអាវគាត់មានហោប៉ៅ កូនហោប៉ៅតូចមួយ នៅខាងឆ្វេងក្មេងប្រុសម្នាក់នោះដើរដោយអាការៈបែកញើស គាត់មានស្ពាយកាតាបមួយនៅខាងក្រោយខ្នង ដែលកាតាបនោះគឺពណ៌យើងឃើញថាក្មេងប្រុសនោះដើរក្រោមកម្ដៅថ្ងៃ ដោយនៅក្នុងរូបភាពនេះយើងឃើញមានព្រះអាទិត្យមួយកំពុងតែបញ្ចេញកម្ដៅហើយគាត់ដើរបណ្ដើរ គឺយកដៃឆ្វេង ដៃស្ដាំរបស់គាត់ បាទ គាត់យកដៃស្ដាំរបស់គាត់ ចាប់កអាវរបស់គាត់ ដើម្បីរលាស់ឡើងអញ្ចឹងនៅពេលដែលគាត់ដើរក្រោមកម្ដៅ គឺមានអាកាសធាតុក្ដៅ យើងឃើញថាគាត់បែកញើសច្រើន អញ្ចឹងហើយគាត់យកដៃរបស់គាត់មួយចំហៀង ចាប់កអាវរបស់គាត់ដើម្បីរលាស់ ធ្វើយ៉ាងណាឲ្យមានខ្យល់ចូលនៅក្នុងអាវរបស់គាត់ដើម្បីឲ្យត្រជាក់ខ្លួនអញ្ចឹងគាត់ធ្វើបែបនេះដើម្បីឲ្យមានខ្យល់ចូលនៅក្នុងអាវ ដើម្បីឲ្យត្រជាក់ខ្លួនរបស់គាត់ព្រោះតែប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ហើយមានអាកាសធាតុក្ដៅហើយសើម ដូច្នេះហើយ នៅពេលដែលត្រូវកម្ដៅ គឺខ្លួនប្រាណរបស់យើងងាយនឹងបែកញើសជាច្រើនបាទ ដោយសារតែមាន យើងមានសំណើមនៅក្នុងខ្លួនជានិច្ចតាមរយៈអាកាសធាតុ អញ្ចឹង នៅពេលដែលត្រូវកម្ដៅ គឺញើសនឹងបញ្ចេញមក អញ្ចឹងទឹកដែលចេញពីខ្លួន យើងហៅថាញើស ដូចនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់ដើរក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងដូច្នេះហើយ គាត់បែកញើសហូរយ៉ាងច្រើន អញ្ចឹងគាត់ហូរញើស ឬក៏បែកញើសយ៉ាងច្រើន ចេញពីមុខរបស់គាត់ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺមុខរបស់គាត់បញ្ចេញទឹកមកជាច្រើន ដែលជាញើសនោះហើយគាត់បានយកដៃចាប់កអាវរបស់គាត់ដើម្បីរលាស់ ធ្វើយ៉ាងណាឲ្យខ្លួនគាត់ត្រជាក់