KhmerPronunciationEnglish/Notes#occ
កូកាកូឡា koukaa koulaa coca cola 4/3

Link to overview page
Link to dictionary

Coffee And Soft Drink (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីអ្នកបម្រើបានសួរទៅកាន់បុរសដែលជាឪពុករួចរាល់ហើយ អញ្ចឹងគាត់បានងាកមកសួរក្មេងស្រីនោះម្ដង ថាតើក្មេងស្រីនោះចង់ញ៉ាំអ្វី អញ្ចឹងក្មេងស្រីនោះ គាត់ក៏បានប្រាប់ទៅដល់អ្នកបម្រើថា គាត់ប្រហែលជាចង់ញ៉ាំកូកាកូឡា ឬក៏ទឹកក្រូចផ្សេងៗ។ អញ្ចឹងដោយសារតែគាត់ជាក្មេង អញ្ចឹងនៅពេលដែលក្មេងគឺគាត់អត់ចូលចិត្តញ៉ាំកាហ្វេនោះទេ ព្រោះកាហ្វេ គឺសម្រាប់តែមនុស្សធំតែប៉ុណ្ណោះ ប្រសិនបើក្មេងញ៉ាំ គឺអាចប៉ះពាល់ដល់សុខភាពបានអញ្ចឹងគាត់ចង់ញ៉ាំជាទឹកក្រូចវិញ គាត់អត់ចង់ញ៉ាំកាហ្វេដូចប៉ារបស់គាត់ទេដែលយើងឃើញគាត់កុម្ម៉ង់ដូចជាកូកាកូឡា ឬក៏ Fanta ឬក៏ Sprite ជាដើម ដើម្បីញ៉ាំ

Coffee And Soft Drink (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីគាត់បានបញ្ចប់ការញ៉ាំកាហ្វេ បានន័យថាគាត់ញ៉ាំកាហ្វេអស់ហើយ ហើយកូនស្រីរបស់គាត់ក៏បានញ៉ាំទឹកក្រូចអស់ពីក្នុងកែវផងដែរ អញ្ចឹងកូនស្រីរបស់គាត់គឺញ៉ាំទឹកក្រូចអស់មួយកំប៉ុង វាអាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមអញ្ចឹងកូនស្រីគាត់គឺញ៉ាំអស់មួយកំប៉ុង រីឯគាត់គឺញ៉ាំកាហ្វេចំនួនមួយកែវ ឬក៏មួយពែងអញ្ចឹងនៅក្នុងរូបភាពទី ១២ គឺពួកគាត់ទាំងពីរគឺញ៉ាំកាហ្វេ និងញ៉ាំទឹកក្រូចអស់ហើយ ដូច្នេះបុរសដែលជាឪពុក គាត់ក៏បានលើកដៃឡើង ដើម្បីជាសញ្ញាហៅអ្នកបម្រើ ឬក៏អ្នករត់តុមក អញ្ចឹងយើងឃើញ បន្ទាប់ពីគាត់លើកដៃឡើងជាសញ្ញា អ្នករត់តុក៏បានមក ដោយ យើងឃើញអ្នករត់តុនោះ គាត់មកដោយមានពាក់អៀមក្រណាត់នៅជាមួយផងដែរ ហើយគាត់កាន់កន្សែងនៅក្នុងដៃរបស់គាត់ ដោយគាត់សួរទៅកាន់បុរសនោះ ថាតើមានការអ្វី ព្រោះជាទូទៅ នៅពេលដែលភ្ញៀវលើកដៃឡើង គឺអ្នកបម្រើតែងតែមកសួរបញ្ជាក់ជាមួយភ្ញៀវថា តើហៅគាត់មានការអ្វី ដោយសារតែនៅក្នុងហាង នៅពេលដែលយើងលើកដៃ គឺជាសញ្ញា វាគឺជាសញ្ញាសម្រាប់ហៅអ្នកបម្រើ ឬក៏អ្នករត់តុ អញ្ចឹងនៅពេលដែលយើងលើកដៃនៅក្នុងហាង គឺអ្នកបម្រើនឹងមកសួរយើងមិនខាន ហើយគេសួរថាយើងចង់បានអ្វី អញ្ចឹងបុរសម្នាក់នោះ បន្ទាប់ពីឃើញអ្នកបម្រើគាត់មកដល់តុរបស់គាត់ គាត់ក៏បានប្រាប់អ្នកបម្រើថាឲ្យគិតលុយ អញ្ចឹងបានន័យថា នៅពេលដែលគាត់ចប់ញ៉ាំហើយ គាត់ឈប់ញ៉ាំ គាត់ញ៉ាំកាហ្វេនិងទឹកក្រូចអស់ហើយ គាត់ហៅអ្នកបម្រើឲ្យមកគិតលុយរបស់គាត់ថាអស់ប៉ុន្មាន ដើម្បីគាត់បន្តដំណើរទៅកន្លែងផ្សេងទៀត

Coffee And Soft Drink (Sakanan) — 14


បន្ទាប់មកទៀតរូបភាពចុងក្រោយ រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីពួកគាត់ញ៉ាំកាហ្វេរួចរាល់ហើយ អញ្ចឹងបានន័យថាពួកគាត់បញ្ចប់ការញ៉ាំកាហ្វេរបស់ពួកគាត់ ដោយបុរសម្នាក់នោះ គាត់ញ៉ាំកាហ្វេខ្មៅហើយក្ដៅ អញ្ចឹងគាត់ញ៉ាំកាហ្វេខ្មៅ ហើយក្មេងស្រីដែលជាកូនស្រីរបស់គាត់ គឺញ៉ាំទឹកក្រូច អាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមហ្នឹងអញ្ចឹងបន្ទាប់ពីគាត់ញ៉ាំហើយ ពួកគាត់ទាំងពីរអ្នកក៏បានចេញពីហាង ក្រោយពីគាត់គិតលុយរួចអញ្ចឹងមុនពេលដែលយើងចេញពីហាង យើងត្រូវហៅអ្នកបម្រើមកគិតលុយជាមុនសិន ដើម្បីទូទាត់ថាតើយើងញ៉ាំអស់ប៉ុន្មានអញ្ចឹងបន្ទាប់ពីគាត់ទូទាត់លុយ និងគិតលុយរួចរាល់ហើយ បុរសម្នាក់នោះ គាត់ក៏បានដឹកដៃកូនស្រីរបស់គាត់ចេញពីហាង និងបន្តដំណើរទៅខាងមុខទៀត ដែលគាត់មិនបានលែងដៃកូនស្រីរបស់គាត់ទេ ទោះបីជាគាត់ចេញពី ចូលទៅក្នុងហាង ហើយនិងចេញពីហាងមកវិញក៏ដោយ គឺគាត់នៅតែដើរកាន់ដៃកូនស្រីរបស់គាត់ដដែល ដោយសារតែ[…]គាត់ខ្លាចកូនស្រីរបស់គាត់ហ្នឹងគឺរត់លេងផ្ដេសផ្ដាស អញ្ចឹងគាត់ខ្លាចកូនស្រីរបស់គាត់រត់លេងផ្ដេសផ្ដាស ទៅលើថ្នល់ ឬក៏រត់លេងទៅបុកទង្គិចនឹងវត្ថុផ្សេងដែលនៅតាមផ្លូវ អាចធ្វើឲ្យកូនស្រីរបស់គាត់ហ្នឹងមានគ្រោះថ្នាក់ ដោយសារតែនាងនៅតូចអញ្ចឹងដោយសារតែនាងនៅតូច ដូច្នេះគាត់ត្រូវដើរដឹកដៃនាងឲ្យបានជាប់ ដើម្បីកុំឲ្យវង្វេងផង និងដើម្បីការពារសុវត្ថិភាពកូនស្រីរបស់គាត់ កុំឲ្យមានគ្រោះថ្នាក់ផងនៅពេលដែលគាត់ធ្វើដំណើរ ព្រោះជាទូទៅការធ្វើដំណើរនៅតាមផ្លូវតែងតែមានម៉ូតូឡានជាច្រើនដែលបើកបរ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្មេងតូចដោយសារតែក្មេងតូចគឺតែងតែរពឹស អញ្ចឹងក្មេងតូចគឺរពឹស ដូច្នេះយើងត្រូវតែការពារ និងមើលថែក្មេងតូចឲ្យបានល្អជានិច្ច ដើម្បីកុំឲ្យនាងមានគ្រោះថ្នាក់ និងវង្វេងផ្លូវបាន