KhmerPronunciationEnglish/Notes#occ
កក kɑɑk 1. to be hardened, coagulated, frozen, set
2. to harden, coagulate, thicken, set
3. to be countless, many
4. crowded
5. en masse
5/3

Link to overview page
Link to dictionary

Expressing cold — Dialogue 2


ដល់រដូវធ្លាក់ខ្យល់
ស្រីពេជ្រអ៊ូយ រងាអា៎!
មរកតធ្លាក់ខ្យល់ហើយងូតទឹកម្ដងៗ រងាសឹងអីហើយ
ស្រីពេជ្រទាល់តែពាក់អាវរងាហើយនៀកខ្ញុំ
មរកតស្រីពេជ្រឯងចាញ់រងាអីចឹង ទៅនៅស្រុកក្រៅម៉េចបាន?
ស្រីពេជ្របើខ្ញុំទៅ ច្បាស់ជាកកនៅហ្នុងបណ្ដោយក្ដៅមិនសូវអីទេ តែរងាវិញពិបាកទ្រាំម៉ង
មរកតខ្ញុំវិញអត់អីបើក្ដៅ បែកញើសស្អុះស្អាប់ធុញថប់ អត់ចូលចិត្តអេ៎

Personal Hygiene (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសសាប៊ូនឹងក្បាលរបស់គាត់មួយសន្ទុះក្រោយមក គឺគាត់ដុសសាប៊ូក្បាលរបស់គាត់ ដែលគាត់មានអារម្មណ៍ថា ក្បាលរបស់គាត់ស្អាតហើយ បន្ទាប់មកគាត់ក៏បើកទឹកផ្កាឈូកឲ្យខ្លាំង អញ្ចឹងគាត់បើកទឹកឲ្យខ្លាំង ដើម្បីលាងជម្រះសាប៊ូចេញពីក្បាលរបស់គាត់ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែលាងជម្រះសម្អាតសាប៊ូ ដើម្បីឲ្យអស់ចេញពីក្បាលរបស់គាត់ អញ្ចឹងនៅពេលដែលយើងដុសសាប៊ូ គឺជាតិក្អែលទាំងអស់ និងអង្គែនៅជាប់នឹងសាប៊ូ ដូច្នេះដើម្បីសម្អាតសាប៊ូនោះ ឬក៏ដើម្បីសម្អាតក្អែលនិងអង្គែនោះចេញពីក្បាល យើងត្រូវតែបើកទឹក ដើម្បីដុសលាងសាប៊ូចេញពីក្បាលរបស់យើងឲ្យអស់ ដើម្បីឲ្យក្អែលហូរទៅតាមទឹកសាប៊ូនោះផងដែរ ព្រោះប្រសិនបើយើងអត់លាងជម្រះសាប៊ូចេញពីក្បាលទេ សាប៊ូនឹងកក អញ្ចឹងសាប៊ូកក់សក់នឹងកកនៅលើក្បាល ហើយបង្កើតជាអង្គែថែមទៀត អញ្ចឹងក្បាលយើងអត់ស្អាត មិនត្រឹមតែមិនស្អាតនោះទេ ថែមទាំងមានមេរោគបន្ថែមទៀតផងដែរ ដូច្នេះនៅពេលដែលយើងកក់សក់រួច យើងត្រូវតែលាងសម្អាតវាជាមួយនឹងទឹកស្អាត ឲ្យអស់ទាំងសាប៊ូ និងអស់ទាំងអង្គែ

Personal Hygiene (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីគាត់បានយកសាប៊ូដុសខ្លួនរបស់គាត់ ដែលប្រើប្រាស់អេប៉ុងរួចរាល់ហើយ អញ្ចឹងគាត់ក៏បានបើកទឹកផ្កាឈូកឲ្យខ្លាំងម្ដងទៀត អញ្ចឹងគាត់បានបើកទឹកផ្កាឈូកនោះឲ្យខ្លាំង បន្ទាប់មកគាត់បានយកខ្លួនរបស់គាត់ទៅដាក់ក្រោមទឹកផ្កាឈូក ឬក៏ក្រោមទុយោទឹកផ្កាឈូកនោះ ដូច្នេះគាត់ធ្វើបែបនេះ ដើម្បីដុសសម្អាតសាប៊ូដុសខ្លួនចេញពីខ្លួនរបស់គាត់ឲ្យបានស្អាត ព្រោះថាប្រសិនបើគាត់អត់ដុសសាប៊ូ ឬក៏អត់លាងជម្រះសាប៊ូចេញពីខ្លួនគាត់ឲ្យបានស្អាតនោះទេ អញ្ចឹងជាតិសាប៊ូនឹងជាប់នៅលើខ្លួន និងកកវាទៅជាក្អែល និងធ្វើឲ្យខ្លួនគាត់រមាស់បាន ដូច្នេះនៅពេលដែលយើងដុសសាប៊ូ គឺក្អែលទាំងអស់ ឬក៏ស្នាមប្រឡាក់ទាំងអស់នឹងជាប់នឹងសាប៊ូ អញ្ចឹងប្រសិនបើយើងអត់លាងសាប៊ូចេញពីខ្លួនរបស់យើងទេ គឺក្អែលនិងស្នាមប្រឡាក់ទាំងអស់ នឹងកកជាប់នឹងខ្លួនរបស់យើងវិញ ដែលនឹងធ្វើឲ្យខ្លួនរបស់យើងគគ្រិច ហើយខ្លួនរបស់យើងនឹងជាប់មេរោគ និងមានស្នាមរមាស់ និងមានភាពរមាស់ជាក់ជាពុំខាន ដូច្នេះយើងត្រូវតែលាងជម្រះសាប៊ូចេញពីខ្លួនយើងឲ្យអស់ ដោយប្រើទឹកស្អាត ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ ក្រោយពីគាត់ដុសសាប៊ូខ្លួនរបស់គាត់រួចរាល់ហើយ គាត់ក៏បានបើកទឹកផ្កាឈូកឲ្យខ្លាំងម្ដងទៀត ដើម្បីលាងជម្រះសាប៊ូចេញពីខ្លួនរបស់គាត់