KhmerPronunciationEnglish/Notes#occ
ស័ក្តិសម saksɑm to be deserving, fitting, appropriate
Notes: ជើង ត
2/1

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីមកដល់រោងកន្លែងម៉ូតូឌុបរួចរាល់ហើយ នារីម្នាក់នោះ គាត់ក៏បានចូលទៅនិយាយជាមួយនឹងបុរសដែលពាក់អាវដៃខ្លី ដែលជាម្ចាស់ម៉ូតូនោះ អញ្ចឹងប្រហែលជាគាត់អាចកំពុងតែនិយាយអំពីការធ្វើដំណើរទៅកន្លែងផ្សេងទៀត ឬក៏អាចនិយាយអំពីថ្លៃឈ្នួលធ្វើដំណើរ ព្រោះថាបុរសម្នាក់នោះគាត់គឺជាអ្នករត់ម៉ូតូឌុប អញ្ចឹងមុនពេលដែលទៅណាមកណា គឺយើង នៅពេលដែលយើងចង់ជិះម៉ូតូឌុប យើងត្រូវតែសួរម្ចាស់ម៉ូតូសិន ថាតើគាត់ទៅកន្លែងនេះ គាត់យកតម្លៃប៉ុន្មាន ដើម្បីយើងតថ្លៃអញ្ចឹងនារីម្នាក់នោះគាត់កំពុងតែតថ្លៃ ដោយយើងឃើញដៃស្ដាំរបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ដដែល ចំណែកដៃឆ្វេងកំពុងតែចង្អុល អញ្ចឹងនារីម្នាក់នោះ គាត់និយាយបណ្ដើរ គាត់ចង្អុលបណ្ដើរ បានន័យថាគាត់កំពុងតែប្រាប់ទិសដៅដែលគាត់ចង់ទៅ ទៅដល់ម្ចាស់ម៉ូតូអញ្ចឹងគាត់ចង់ដឹងថា តើម៉ូតូឌុបនោះ ឬក៏ម្ចាស់ម៉ូតូនោះ គាត់ស្គាល់ទីតាំងនោះដែរទេ ហើយពីកន្លែងនេះទៅដល់ទីតាំងឬក៏គោលដៅរបស់គាត់ តើម៉ូតូឌុបនោះ គាត់យកប៉ុន្មាន គាត់យកតម្លៃប៉ុន្មាន អញ្ចឹងនារីម្នាក់នោះគាត់ក៏បាននិយាយបណ្ដើរ ចង្អុលបណ្ដើរ ធ្វើកាយវិការបណ្ដើរ ទៅកាន់បុរសដែលជាម្ចាស់ម៉ូតូ ចំណែកឯបុរសដែលជាម្ចាស់ម៉ូតូ គាត់ឈរឱបដៃ អញ្ចឹងយើងឃើញគាត់ឈរឱបដៃរបស់គាត់ ហើយគាត់កំពុងតែធ្វើមុខសញ្ជឹងគិត អញ្ចឹងគាត់កំពុងតែគិត ថាតើគាត់គួរតែយកតម្លៃប៉ុន្មាន ដើម្បីស័ក្តិសមនឹងប្រវែង ឬក៏ចម្ងាយ ដែលគាត់នឹងជិះទៅគោលដៅរបស់នារីម្នាក់នោះអញ្ចឹងគាត់ស្ដាប់បណ្ដើរ គាត់គិតបណ្ដើរ ដើម្បីយកតម្លៃមួយដែលស័ក្តិសម មិនថ្លៃពេក ហើយក៏មិនថោកពេកផងដែរ