Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ប៉ាស់ស្ព័រ | pah spoa | passport Notes: see also លិខិតឆ្លងដែន |
1/1 |
Link to overview page
Link to dictionary
Requesting information — Dialogue 2
វុទ្ធី៖ សួស្ដី ខ្ញុំចង់កក់សំបុត្រយន្តហោះទៅបាងកក។
អ្នកទទួលភ្ញៀវ៖ ចា៎សបង បងអញ្ជើញទៅថ្ងៃណាដែរ ហើយទៅប៉ុន្មាននាក់?
វុទ្ធី៖ ខ្ញុំចង់ទៅថ្ងៃសៅរ៍ហ្នឹង។ ជួយឆែកមើល មានសល់កន្លែងអត់?
អ្នកទទួលភ្ញៀវ៖ ចា៎សបង ទៅប៉ុន្មាននាក់ដែរបង?
វុទ្ធី៖ ទៅ ៤ នាក់។
អ្នកទទួលភ្ញៀវ៖ មានកន្លែងសល់តាសបង។ ជនជាតិខ្មែរទាំងអស់មែនបង? ហើយបងចង់ចេញម៉ោងប៉ុន្មានដែរ? មានម៉ោង ៨ ព្រឹក ១១ ព្រឹក ហើយនិងម៉ោង ១០ យប់។
វុទ្ធី៖ យកម៉ោង ៨ ព្រឹក។ ខ្មែរម្នាក់ ថៃ ៣ នាក់។
អ្នកទទួលភ្ញៀវ៖ ចា៎សបង។ អីចឹង ខ្ញុំសុំប៉ាស់ស្ព័រទាំង ៤ នាក់ម៉ងបង ដើម្បីខ្ញុំកក់សំបុត្រជូន។