KhmerPronunciationEnglish/Notes#occ
តក់ស្លុត tɑk slot to be horrified 1/1

Link to overview page
Link to dictionary

Pickpocket (Sakanan) — 17


ចូលដល់រូបភាពទី ១៧ នៅក្នុងរូបភាពទី ១៧ យើងឃើញថា បន្ទាប់ពីគាត់បាត់កាបូបហើយ គាត់បានលូកក្នុងហោប៉ៅរបស់គាត់ ហោប៉ៅចំហៀង ដើម្បីយកទូរស័ព្ទ អញ្ចឹងគាត់ទុកកាបូបលុយនៅក្នុងហោប៉ៅខាងក្រោយ បាទ ហើយទូរស័ព្ទនៅក្នុងហោប៉ៅចំហៀង អញ្ចឹងជាទូទៅខោរបស់មនុស្សប្រុស គឺមានហោប៉ៅជាទូទៅចំនួនបី ដែលហោប៉ៅឆ្វេងមួយ ហោប៉ៅស្ដាំមួយ និងហោប៉ៅក្រោយមួយ អញ្ចឹងហោប៉ៅឆ្វេងស្ដាំ គឺយើងទុកដាក់ ជាទូទៅយើងប្រើប្រាស់សម្រាប់ដាក់ទូរស័ព្ទនិងលុយបន្តិចបន្តួច ចំណែកហោប៉ៅក្រោយ គឺយើងតែងតែដាក់នូវកាបូបលុយ ដូចបុរសម្នាក់នោះ គាត់បានទុកទូរស័ព្ទគាត់នៅក្នុងហោប៉ៅចំហៀង ហើយកាបូបលុយនៅក្នុងហោប៉ៅក្រោយ ដូច្នេះនៅពេលដែលគេលូកយក ឬក៏លួចយកកាបូបលុយរបស់គាត់ពីក្នុងហោប៉ៅក្រោយ គាត់ពុំបានបាត់ទូរស័ព្ទនោះទេ ព្រោះទូរស័ព្ទរបស់គាត់ដាក់នៅក្នុងហោប៉ៅចំហៀង អញ្ចឹងគាត់បានដកយកទូរស័ព្ទចេញពីហោប៉ៅចំហៀងមកចុច យើងឃើញថាអាការៈរបស់គាត់ចុចទូរស័ព្ទគឺមានលក្ខណៈភ័យ ព្រោះមានបែកញើសជាច្រើនចេញពីទឹកមុខរបស់គាត់ អញ្ចឹងមុខរបស់គាត់គឺបានបែកញើស ដោយសារតែគាត់តក់ស្លុតនៅពេលដែលគាត់បាត់បង់កាបូបលុយរបស់គាត់ ព្រោះថាកាបូបលុយរបស់កាត់មានលុយ និងមានសម្ភារៈផ្សេងទៀត ដូចជាអត្តសញ្ញាណប័ណ្ណ កាតបុគ្គលិក កាតក្រុមហ៊ុនជាដើម អញ្ចឹងហើយទើបធ្វើឲ្យគាត់មានអារម្មណ៍ថាស្ដាយនិងភ័យ បែកញើសជាច្រើននៅលើមុខ