KhmerPronunciationEnglish/Notes#occ
ខ្ពុរ kpul, kpuu 1. to rinse (the mouth), to gargle
2. to spit/spew out
22/3

Link to overview page
Link to dictionary

Getting Up (Sakanan) — 08


ចូលដល់រូបភាពទីអញ្ចឹងនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសធ្មេញរួច បាទ អញ្ចឹងគាត់ដកច្រាសដុសធ្មេញចេញពីក្នុងមាត់របស់គាត់ហើយ ហើយគាត់មានកាន់កែវទឹកមួយ បាទ គាត់មានកាន់កែវទឹកមួយ ដែល យើងឃើញថា គាត់កំពុងតែងើយមុខឡើងលើបន្តិច ហើយមានទឹកនៅក្នុងមាត់របស់គាត់ អញ្ចឹងគាត់ត្រូវខ្ពុរមាត់ចេញ បាទ អញ្ចឹងបានន័យថាគាត់ដាក់ទឹកក្នុងកែវ ហើយគាត់ខ្ពុរមាត់ចេញ បានន័យថា នៅពេលដែលដុសធ្មេញរួច យើងត្រូវតែខ្ពុរមាត់ចេញនូវថ្នាំដុសធ្មេញ ដែលនៅក្នុងមាត់របស់យើង ឬក៏ខ្ពុរពពុះថ្នាំដុសធ្មេញចេញព្រោះថាថ្នាំដុសធ្មេញដែលនៅក្នុងមាត់ បន្ទាប់ពីយើងដុសធ្មេញរួច គឺជាកាកសំណល់ ហើយនិងជាវត្ថុកខ្វក់ ដូច្នេះយើងត្រូវខ្ជាក់ចេញឲ្យអស់ ចេញពីមាត់របស់យើង ហើយខ្ពុរវាឬក៏លាងសម្អាតមាត់យើងដោយទឹកស្អាត ធ្វើដូចនារីម្នាក់នេះដែលនៅក្នុងរូបភាព គឺគាត់ដាក់ទឹកចូលក្នុងមាត់ បន្ទាប់មកគឺគាត់ខ្ពុរអញ្ចឹងគាត់ការលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញ យើងហៅថាការខ្ពុរមាត់បាទ គាត់ខ្ពុរមាត់ ដោយគាត់យកទឹកទៅខ្ពុរមាត់ទាំងឆ្វេងទាំងស្ដាំនៅក្នុងមាត់របស់គាត់ទាំងអស់ ហើយទឹកដែលគាត់ខ្ពុរនោះ គាត់ត្រូវខ្ជាក់ចេញមកក្រៅទាំងអស់ គឺគាត់មិនត្រូវលេបចូលក្នុងពោះនោះទេ ព្រោះការលេបទឹកកខ្វក់ចូលក្នុងពោះបែបនេះ អាចធ្វើឲ្យយើងមានជំងឺបានបាទ ហើយបន្ទាប់ពីគាត់ខ្ពុរមាត់ហើយ គាត់ក៏បានលាងច្រាសដុសធ្មេញរបស់គាត់ផងដែរអញ្ចឹងនៅពេលដែលយើងដុសធ្មេញហើយ យើងមិនត្រឹមតែលាងមាត់របស់យើងនោះទេ ច្រាសដុសធ្មេញរបស់យើងក៏ត្រូវតើលាងសម្អាតផងដែរ បើមិនដូច្នេះទេ សារធាតុកខ្វក់ដែលនៅជាមួយនឹងថ្នាំដុសធ្មេញ ឬក៏នៅជាមួយនឹងធ្មេញរបស់យើង ដែលជាប់នឹងច្រាសដុសធ្មេញ វានឹងកកើតជាបាក់តេរី ឬក៏ជាមេរោគ ធ្វើឲ្យយើងមានជំងឺផ្សេងនៅពេលដែលយើងយកច្រាសនោះមកដុសម្ដងទៀតអញ្ចឹងយើងត្រូវសម្អាតច្រាសដុសធ្មេញឲ្យបានស្អាតមុននឹងយកទៅទុក

Personal Hygiene (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានដុសធ្មេញរបស់គាត់រួចរាល់ហើយ អញ្ចឹងនៅពេលដែលគាត់ដុសធ្មេញរួចរាល់ហើយ គាត់ត្រូវខ្ពុរមាត់ចេញ ដើម្បីសម្អាតថ្នាំដុសធ្មេញចេញពីក្នុងមាត់ អញ្ចឹង ជាទូទៅ ក្រោយពេលដែលយើងដុសធ្មេញ តែងតែមានពពុះថ្នាំដុសធ្មេញនិងសារជាតិកខ្វក់ដែលនៅក្នុងធ្មេញ នៅក្នុងមាត់របស់យើង គឺវាគ្រាន់តែដុសសម្អាតចេញពីធ្មេញ គឺវាអត់ទាន់ស្អាតនោះទេ អញ្ចឹងយើងត្រូវតែប្រើប្រាស់ទឹកដើម្បីខ្ពុរមាត់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ ក្មេងប្រុសម្នាក់នោះ គាត់អត់បានបើកទឹកដាក់ទៅក្នុងឡាបូពេញទៀតទេ ព្រោះថាការដុសធ្មេញ គឺយើងប្រើប្រាស់ទឹកតែបន្តិចតែប៉ុណ្ណោះ អញ្ចឹងអត់ដូចយើងលុបមុខ ដែលយើងប្រើប្រាស់ ត្រូវបើកទឹកដាក់ចូលក្នុងឡាបូទេ គឺគាត់ប្រើប្រាស់កូនកែវតូចមួយ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់បើកទឹកដាក់ក្នុងកូនកែវ ហើយយកកែវនោះមកកាន់ បន្ទាប់មកគាត់បានយកកែវនោះមកផឹក ដោយចាក់ទឹកចូលទៅក្នុងមាត់របស់គាត់ អញ្ចឹងគាត់ចាក់ទឹកចេញពីក្នុងកូនកែវនោះចូលទៅក្នុងមាត់របស់គាត់ បន្ទាប់មកគាត់ចាប់ផ្ដើមខ្ពុរមាត់ ដោយប្រមូលទឹកយកមកថ្គាមខាងឆ្វេង ប្រមូលទឹកយកទៅថ្គាមខាងស្ដាំ ហើយនិងក្រឡុកនៅក្នុងមាត់របស់គាត់ ដើម្បីខ្ពុរពពុះសាប៊ូចេញឲ្យអស់ អញ្ចឹងការដាក់ទឹកនៅក្នុងមាត់ ហើយលាងសម្អាតនៅក្នុងមាត់ ខ្ជាក់ទឹកចេញ យើងហៅថាខ្ពុរមាត់ អញ្ចឹងនៅក្នុងរូបភាពទីក្មេងប្រុសម្នាក់នេះ គាត់កំពុងតែខ្ពុរមាត់របស់គាត់ បន្ទាប់ពីគាត់ដុសធ្មេញរួច អញ្ចឹងគាត់ខ្ពុរមាត់ ដើម្បីប្រមូលយកកាកសំណល់ និងថ្នាំដុសធ្មេញទាំងអស់ចេញពីក្នុងមាត់របស់គាត់ ដើម្បីឲ្យមាត់របស់គាត់ស្អាត ព្រោះថាយើង ប្រសិនបើយើងលេបថ្នាំដុសធ្មេញចូលទៅក្នុងពោះ វាអាចធ្វើឲ្យយើងឈឺពោះបាន អញ្ចឹងវាអាចធ្វើឲ្យយើងឈឺ ដូច្នេះយើងអត់ត្រូវលេបថ្នាំចូលទៅក្នុងពោះនោះទេ យើងអត់ត្រូវលេបថ្នាំដុសធ្មេញចូលទៅក្នុងពោះនោះទេ គឺយើងត្រូវខ្ពុរថ្នាំដុសធ្មេញចេញពីក្នុងមាត់ឲ្យអស់

Going To Bed (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដាក់ថ្នាំដុសធ្មេញទៅលើច្រាសដុសធ្មេញរបស់គាត់ហើយ ក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកច្រាសដុសធ្មេញនោះមកដាក់ចូលក្នុងមាត់ ដើម្បីដុសសម្អាតធ្មេញរបស់គាត់អញ្ចឹងជាទូទៅ គឺយើងធ្វើការដុសសម្អាតធ្មេញមួយថ្ងៃបីដង ឬក៏ក្រោយពេលដែលយើងញ៉ាំអាហាររួច ដែលយើងជាទូទៅយើងដុសធ្មេញនៅពេលព្រឹក ក្រោយពីយើងក្រោកពីគេងអញ្ចឹងបន្ទាប់ពីយើងក្រោកពីគេង យើងត្រូវដុសធ្មេញម្ដង នៅពេលដែលយើងញ៉ាំអាហារថ្ងៃត្រង់រួច យើងត្រូវដុសធ្មេញម្ដង និងនៅពេលដែលយើងមុនចូលគេង មុនពេលដែលយើងចូលគេង យើងត្រូវដុសធ្មេញម្ដងទៀត ដើម្បីឲ្យប្រាកដថាធ្មេញរបស់យើងស្អាត និងមិនមានកាកសំណល់ជាប់នឹងធ្មេញនោះទេ ព្រោះប្រសិនបើមានកាកសំណល់ជាប់នៅធ្មេញ វាធ្វើ[អាចឲ្យ]អាចធ្វើឲ្យធ្មេញពុក ឬក៏មានដង្កូវស៊ីធ្មេញ អញ្ចឹងអាចធ្វើឲ្យធ្មេញយើងខូច ឬក៏យើងឈឺធ្មេញបានដូច្នេះយើងត្រូវដុសសម្អាតធ្មេញរបស់យើងឲ្យបានស្អាត ហើយយើងត្រូវដុសសម្អាតអណ្ដាតផងដែរ ព្រោះពេលខ្លះគឺបាក់តេរី ឬក៏មេរោគ វានៅតោងជាប់នឹងអណ្ដាត ដូច្នេះយើងត្រូវដុសសម្អាតអណ្ដាត ជាមួយនឹងធ្មេញយើងឲ្យបានស្អាត មុននឹងយើងចូលគេងដែលជាក់ស្ដែងយើងឃើញក្មេងប្រុសម្នាក់នេះ គាត់កំពុងតែយកច្រាសដុសធ្មេញ ដែលមានថ្នាំដុសធ្មេញ ដុសទៅលើធ្មេញរបស់គាត់ ដោយគាត់យកច្រាសដុសធ្មេញនោះ ដាក់ចូលក្នុងមាត់ ហើយដុសចុះឡើងពីលើចុះក្រោម ពីក្រោមឡើងលើ ហើយពីឆ្វេងទៅស្ដាំ និងពីស្ដាំទៅឆ្វេងផងដែរ ដោយគាត់ដុសធ្មេញរបស់គាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យប្រាកដថា ធ្មេញរបស់គាត់គឺស្អាត មិនមានជាប់កាកសំណល់នោះទេអញ្ចឹងយើងឃើញមានពពុះថ្នាំដុសធ្មេញជាច្រើនចេញពីមាត់របស់គាត់ ដោយយើងឃើញពពុះ ពពុះនោះគឺពពុះថ្នាំដុសធ្មេញ ព្រោះនៅពេលដែលយើងដាក់ថ្នាំដុសធ្មេញនៅលើច្រាស ហើយយើងយកមកដុសធ្មេញ គឺវានឹងមានពពុះចេញមក ហើយយើងអត់ត្រូវញ៉ាំពពុះនោះទេ ដោយសារតែពពុះនោះ គឺអាចធ្វើឲ្យយើងឈឺបាន អញ្ចឹងនៅពេលដែលយើងដុសហើយ គឺយើងត្រូវខ្ជាក់ពពុះនោះចោល ហើយប្រើប្រាស់ទឹកដើម្បីខ្ពុរមាត់ អញ្ចឹងយើងយកទឹកមកខ្ពុរមាត់ ដើម្បីខ្ពុរពពុះនោះចេញឲ្យអស់ ហើយឲ្យអស់ជាមួយនឹងកាកសំណល់ អញ្ចឹងយើងខ្ជាក់កាកសំណល់ជាមួយនឹងពពុះនោះចោល ព្រោះពពុះនោះគឺអត់ស្អាតនោះទេ នៅពេលដែលយើងដុសធ្មេញហើយអញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់កំពុងតែព្យាយាមដុសសម្អាតធ្មេញរបស់គាត់ឲ្យបានស្អាតមុននឹងចូលគេង ព្រោះគាត់ខ្លាចដង្កូវស៊ីធ្មេញ ឬក៏គាត់ខ្លាចមានក្លិនមាត់មិនល្អ នៅពេលដែលយើងភ្លេចដុសធ្មេញ វាអាចធ្វើឲ្យយើងមានក្លិនមិនល្អនៅក្នុងមាត់ ហើយម្យ៉ាងវិញទៀតធ្វើឲ្យធ្មេញយើងពុកនិងឆាប់បាក់ ដូច្នេះគាត់ត្រូវដុសធ្មេញគាត់ឲ្យបានស្អាត