KhmerPronunciationEnglish/Notes#occ
កកើត kɑɑ kaət 1. to grow, develop
2. development
3. structure
1/1

Link to overview page
Link to dictionary

Getting Up (Sakanan) — 08


ចូលដល់រូបភាពទីអញ្ចឹងនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ដុសធ្មេញរួច បាទ អញ្ចឹងគាត់ដកច្រាសដុសធ្មេញចេញពីក្នុងមាត់របស់គាត់ហើយ ហើយគាត់មានកាន់កែវទឹកមួយ បាទ គាត់មានកាន់កែវទឹកមួយ ដែល យើងឃើញថា គាត់កំពុងតែងើយមុខឡើងលើបន្តិច ហើយមានទឹកនៅក្នុងមាត់របស់គាត់ អញ្ចឹងគាត់ត្រូវខ្ពុរមាត់ចេញ បាទ អញ្ចឹងបានន័យថាគាត់ដាក់ទឹកក្នុងកែវ ហើយគាត់ខ្ពុរមាត់ចេញ បានន័យថា នៅពេលដែលដុសធ្មេញរួច យើងត្រូវតែខ្ពុរមាត់ចេញនូវថ្នាំដុសធ្មេញ ដែលនៅក្នុងមាត់របស់យើង ឬក៏ខ្ពុរពពុះថ្នាំដុសធ្មេញចេញព្រោះថាថ្នាំដុសធ្មេញដែលនៅក្នុងមាត់ បន្ទាប់ពីយើងដុសធ្មេញរួច គឺជាកាកសំណល់ ហើយនិងជាវត្ថុកខ្វក់ ដូច្នេះយើងត្រូវខ្ជាក់ចេញឲ្យអស់ ចេញពីមាត់របស់យើង ហើយខ្ពុរវាឬក៏លាងសម្អាតមាត់យើងដោយទឹកស្អាត ធ្វើដូចនារីម្នាក់នេះដែលនៅក្នុងរូបភាព គឺគាត់ដាក់ទឹកចូលក្នុងមាត់ បន្ទាប់មកគឺគាត់ខ្ពុរអញ្ចឹងគាត់ការលាងសម្អាតមាត់ បន្ទាប់ពីដុសធ្មេញ យើងហៅថាការខ្ពុរមាត់បាទ គាត់ខ្ពុរមាត់ ដោយគាត់យកទឹកទៅខ្ពុរមាត់ទាំងឆ្វេងទាំងស្ដាំនៅក្នុងមាត់របស់គាត់ទាំងអស់ ហើយទឹកដែលគាត់ខ្ពុរនោះ គាត់ត្រូវខ្ជាក់ចេញមកក្រៅទាំងអស់ គឺគាត់មិនត្រូវលេបចូលក្នុងពោះនោះទេ ព្រោះការលេបទឹកកខ្វក់ចូលក្នុងពោះបែបនេះ អាចធ្វើឲ្យយើងមានជំងឺបានបាទ ហើយបន្ទាប់ពីគាត់ខ្ពុរមាត់ហើយ គាត់ក៏បានលាងច្រាសដុសធ្មេញរបស់គាត់ផងដែរអញ្ចឹងនៅពេលដែលយើងដុសធ្មេញហើយ យើងមិនត្រឹមតែលាងមាត់របស់យើងនោះទេ ច្រាសដុសធ្មេញរបស់យើងក៏ត្រូវតើលាងសម្អាតផងដែរ បើមិនដូច្នេះទេ សារធាតុកខ្វក់ដែលនៅជាមួយនឹងថ្នាំដុសធ្មេញ ឬក៏នៅជាមួយនឹងធ្មេញរបស់យើង ដែលជាប់នឹងច្រាសដុសធ្មេញ វានឹងកកើតជាបាក់តេរី ឬក៏ជាមេរោគ ធ្វើឲ្យយើងមានជំងឺផ្សេងនៅពេលដែលយើងយកច្រាសនោះមកដុសម្ដងទៀតអញ្ចឹងយើងត្រូវសម្អាតច្រាសដុសធ្មេញឲ្យបានស្អាតមុននឹងយកទៅទុក