KhmerPronunciationEnglish/Notes#occ
សៀត siǝt 1. to insert, to stick in, to squeeze in
2. (of something long and thin like a knife) to insert, push in, thrust in
3. to carry in the belt
4. to enter stealthily, slip into
5. to fall ill suddenly
6. to have sudden stabbing/sharp pains (in the abdomen)
5/2

Link to overview page
Link to dictionary

Post Office (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីគាត់សៀតណែនហើយ អីវ៉ាន់របស់គាត់សៀតណែនចូលទៅក្នុងប្រអប់នោះហើយ អញ្ចឹងគាត់ក៏បានប្រើប្រាស់ស្កុត ដើម្បីរុំឡាំងក្រដាសរបស់គាត់ឲ្យជាប់តែម្ដង អញ្ចឹងគាត់បានបិទមាត់ឡាំងក្រដាសរបស់គាត់ គាត់បានបិទ បន្ទាប់មកគាត់យកស្កុតមករុំ គាត់យកស្កុតដែលមាននៅលើតុ ដែលជារបស់ការិយាល័យប្រៃសណីយ៍ដែលទុកឲ្យប្រើនោះ អញ្ចឹងគាត់យកមកបិទនៅលើមុខតំណរបស់ឡាំងក្រដាសនោះ បានន័យថានៅពេលដែលយើងបិទគម្របឡាំងក្រដាស ឬក៏ប្រអប់តែងតែមានមុខតំណមួយ អញ្ចឹងគាត់យកស្កុតមកបិទលើមុខតំណនោះ ដើម្បីឲ្យប្រាកដថាកុំឲ្យមុខតំណនោះហើប ព្រោះនៅពេលដែលផ្ញើ នៅពេលដែលហើប អាចអីវ៉ាន់ខ្ចាយចេញពីប្រអប់ ដូច្នេះគាត់ត្រូវបិទឲ្យជិត និងឲ្យបានជាប់ល្អបំផុត ដើម្បីការពារកុំឲ្យអីវ៉ាន់របស់គាត់មានការខូចខាត ឬក៏ខ្ចាយចេញពីប្រអប់

Post Office (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញ ដោយសារតែឡាំងក្រដាសនោះ វាមានទំហំធំជាងសៀវភៅបន្តិច ដូច្នេះក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកក្រដាសកាសែតមកសៀតនៅសងខាង នៅខាងដើម្បីឲ្យសៀវភៅនោះណែនល្អទៅនឹងប្រអប់ឡាំងក្រដាសនោះ អញ្ចឹងដោយសារតែឡាំងក្រដាស ដោយសារតែសៀវភៅវាតូចជាងឡាំងក្រដាសនោះបន្តិច វាតូចជាងប្រអប់នោះបន្តិច អញ្ចឹងវាធ្វើឲ្យរលុង បានន័យថាសៀវភៅនោះនឹងរលុងនៅពេលដែលគេខ្ចប់ អញ្ចឹងវាអាចក្រឡុកចុះឡើងទៅឆ្វេងទៅស្ដាំបាន វានឹងរង្គើ នៅពេលដែលគេដឹកជញ្ជូន ឬក៏វាអាចធ្វើឲ្យខូចឡាំងក្រដាសនោះបាន នៅពេលដែលគេដាក់អីវ៉ាន់ច្រើនសង្កត់លើគ្នា ដូច្នេះដើម្បីឲ្យប្រាកដថាសៀវភៅនោះគឺមានលំនឹង ដើម្បីរក្សាលំនឹងសៀវភៅនៅក្នុងកេសក្រដាសនោះ ឬក៏ឡាំងក្រដាសនោះ គឺក្មេងប្រុសម្នាក់នោះ គាត់ក៏បានយកក្រដាសកាសែតមកហែក បន្ទាប់មកគាត់ឆ្មូល បានន័យថាគាត់ បានន័យថាគាត់យកក្រដាសនោះមកធ្វើជាដុំតូចតូចដើម្បីសៀតចូលទៅក្នុងចន្លោះ ដែលមានពីសៀវភៅទៅនឹងក្រដាស ដើម្បីឲ្យវាណែនល្អ អញ្ចឹងគាត់ធ្វើបែបនេះ ដើម្បីឲ្យសៀវភៅណែនល្អទៅនឹងឡាំងក្រដាសនោះ ដើម្បីកុំឲ្យសៀវភៅក្រឡុកនៅក្នុងឡាំងក្រដាស ឬក៏ដើម្បីកុំឲ្យរលុង អញ្ចឹងនៅពេលដែលគេដឹកជញ្ជូន គឺវានឹងមានលំនឹងនៅក្នុងឡាំងក្រដាស អញ្ចឹងវាអត់ធ្វើឲ្យខូចសៀវភៅ ឬក៏អត់ឲ្យធ្វើ ធ្វើអត់ឲ្យធ្វើឲ្យខូចប្រអប់នោះទេ ដូច្នេះនៅពេលដែលយើងចង់ផ្ញើសម្ភារៈ ឬក៏ចង់ផ្ញើអីវ៉ាន់ នៅពេលដែលអីវ៉ាន់របស់យើងតូចជាងប្រអប់ យើងត្រូវយកអ្វីផ្សេងដូចជាក្រណាត់ ឬក៏ក្រដាសមកសៀតវាឲ្យណែន ដើម្បីងាយស្រួលក្នុងការផ្ញើអីវ៉ាន់