KhmerPronunciationEnglish/Notes#occ
សូត្រ sout 1. to recite, to read, to chant
2. silk, fine thread (e.g., spider silk)
3. manual of religious, philosophical, grammatical, etc. rules
4. Buddhist treatise: 'thread of discourse'
1/1

Link to overview page
Link to dictionary

Laundry (Sakanan) — 08


បន្ទាប់ពីគាត់បិទគម្របម៉ាស៊ីនហើយ គាត់ក៏បានចុចនូវគ្រាប់ចុចនៅលើម៉ាស៊ីន បាទ ឬក៏ចុចប៊ូតុងនៅលើម៉ាស៊ីន ដើម្បីឲ្យម៉ាស៊ីនដំណើរការ អញ្ចឹងក្នុងការបោកខោអាវ ម៉ាស៊ីនបោកខោអាវមានកម្មវិធីជាច្រើនសម្រាប់បោកខោអាវផ្សេងគ្នា ដូចជាសម្រាប់បោកភួយ សម្រាប់បោកខោអាវកីឡា សម្រាប់បោកខោអាវធម្មតា សម្រាប់បោកសរសៃសូត្រជាដើម អញ្ចឹងប្រសិនបើយើងជាខោអាវធម្មតាទេ យើងចុចលើគ្រាប់ចុច ឬក៏ចុចលើប៊ូតុងសម្រាប់បោកខោអាវធម្មតា ដូច្នេះម៉ាស៊ីននឹងដំណើរការបោកបញ្ចេញកម្លាំងម៉ាស៊ីនធម្មតាដែរ ដោយវាមិនប្រឹងខ្លាំងពេក ឬក៏វាមិនប្រឹងខ្សោយពេក អញ្ចឹងធ្វើឲ្យម៉ាស៊ីនរបស់យើងមិនងាយខូច ប៉ុន្តែប្រសិនបើយើងបោកខោអាវធម្មតា ហើយយើងចុចកម្មវិធីឲ្យវាដំណើរការលើការបោកភួយ អញ្ចឹងម៉ាស៊ីនរបស់យើងធ្វើការខ្លាំង ដូច្នេះវាអាចធ្វើឲ្យឆាប់ខូច អញ្ចឹងយើងត្រូវកំណត់កម្មវិធីឲ្យម៉ាស៊ីនដំណើរការទៅតាមប្រភេទខោអាវដែលយើងចង់បោក ដើម្បីឲ្យម៉ាស៊ីនមិនងាយខូចនិងប្រើប្រាស់បានយូរ ជាក់ស្ដែងនៅក្នុងរូបភាពនេះ បុរសម្នាក់នោះ គាត់បានបោកខោអាវធម្មតា ដូច្នេះហើយបុរសម្នាក់នោះ ក៏គាត់ជ្រើសរើសកម្មវិធីឲ្យម៉ាស៊ីនបោកខោអាវធម្មតា ហើយក៏គាត់ចុចប៊ូតុង start ឬក៏ប៊ូតុងចាប់ផ្ដើម អញ្ចឹងនៅពេលដែលគាត់ចុចប៊ូតុងចាប់ផ្ដើមនោះហើយ ម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការបោកខោអាវរបស់គាត់តែម្ដង