KhmerPronunciationEnglish/Notes#occ
ពលកម្ម pʊəlleaʔ kam 1. energy
2. manual labor
3. corvee
1/1

Link to overview page
Link to dictionary

Doing The Dishes (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា ក្មេងប្រុសម្នាក់នោះ បន្ទាប់ពីគាត់យកចានដែលលាងរួចទៅឲ្យស្ត្រីដែលជាអ្នកលក់មីនោះរួចរាល់ហើយ គាត់ក៏បានមកអង្គុយដើម្បីលាងចានដទៃទៀត អញ្ចឹងគាត់បានលាងចានផ្សេងទៀតដែលប្រឡាក់ ព្រោះថាមីនោះគឺអត់ទាន់ឈប់លក់ទេ គឺគាត់នៅតែលក់បន្ត ហើយអតិថិជនរបស់គាត់នៅតែបន្តចូលដដែល ដូច្នេះគាត់នៅតែបន្តលាងចានដែលប្រឡាក់ អញ្ចឹងគាត់ដើរប្រមូលពីតុណាដែលអតិថិជនញ៉ាំរួចរាល់ គាត់ដើរប្រមូលចានពីលើតុនោះ ហើយមកលាងបន្តទៀត ដែលនៅក្នុងរូបភាពនេះ យើងឃើញថា គាត់កំពុងតែអង្គុយ ហើយកៀបចានរបស់គាត់ដែលប្រឡាក់ទៅនឹងជង្គង់ដើម្បីលាង ក៏ប៉ុន្តែគាត់បានគិតទៅដល់ម៉ាស៊ីនលាងចានមួយ អញ្ចឹងគាត់គិតថាការលាងចានដោយដៃគឺវាហត់ និងប្រើកម្លាំងបន្តិច ហើយពេលខ្លះគឺយើងលាងអត់បានស្អាតនោះទេ ដូច្នេះហើយគាត់ក៏បានគិតទៅដល់ម៉ាស៊ីនលាងចាន គាត់គិតថាប្រសិនបើមានម៉ាស៊ីនលាងចានគឺងាយស្រួល គឺយើងគ្រាន់តែដាក់ចានចូលទៅក្នុងម៉ាស៊ីន នោះម៉ាស៊ីននឹងលាងសម្អាតចានរបស់គាត់បានយ៉ាងស្អាតតែម្ដង ដែលគាត់ពុំចាំបាច់ត្រូវប្រើកម្លាំងដើម្បីដុសចានរបស់គាត់ចុះឡើងហើយនិងជម្រះពីរ បីទឹកនោះទេ ព្រោះវាធ្វើឲ្យគាត់អស់កម្លាំងនិងហត់ អញ្ចឹងដោយសារតែគាត់ជាក្មេង អញ្ចឹងគាត់អត់សូវមានកម្លាំងច្រើន ដូច្នេះគាត់តែងតែគិតទៅដល់ម៉ាស៊ីន ដើម្បីឲ្យមានបង្កភាពងាយស្រួលដល់គាត់ក្នុងការធ្វើការម្យ៉ាងវិញទៀត ជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺយើងអត់ឲ្យប្រើប្រាស់ក្មេង ដើម្បីធ្វើការធ្ងន់ធ្ងរនោះទេ អញ្ចឹងប្រសិនបើមានការប្រើប្រាស់កម្លាំងពលកម្មក្មេងគឺជារឿងខុសច្បាប់ ដូច្នេះយើងអត់ប្រើប្រាស់ក្មេងដើម្បីធ្វើការងារធ្ងន់ធ្ងរនោះទេប៉ុន្តែនៅក្នុងរូបភាពនេះ គឺគាត់គ្រាន់តែមកលាងចាន ដូច្នេះវាមិនមែនជាការងារធ្ងន់ធ្ងរនោះទេ អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់មកលាងចាននៅពេលទំនេរ ឬក៏ពេលល្ងាច បញ្ចប់ពីការសិក្សា បន្ទាប់ពីការសិក្សារបស់គាត់ គាត់គ្រាន់តែមករកលុយ ឬក៏គាត់គ្រាន់តែមករកលុយដើម្បីចិញ្ចឹមជីវិត ដោយការលាងចានតាមរទេះគុយទាវតែប៉ុណ្ណោះ អញ្ចឹងការងារនេះមិន[មាន] មិនមែនជាការងារដែលខុសច្បាប់នោះទេ ហើយគាត់គឺជាក្មេងម្នាក់ដែលល្អ ដែលគាត់ចេះរកលុយដោយខ្លួនឯង ដោយគាត់មិនយកពេលវេលាទៅដើរលេងផ្ដេសផ្ដាសជាមួយនឹងមិត្តភក្តិ តែគាត់យកពេលវេលាទំនេររបស់គាត់ ដើម្បីមករកលុយផ្គត់ផ្គង់គ្រួសាររបស់គាត់ ក៏ដូចជាផ្គត់ផ្គង់ការសិក្សារបស់គាត់ផងដែរ