KhmerPronunciationEnglish/Notes#occ
បរិស្ថាន bɑɑreʔstʰaan ecosystem, environment 6/2

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីអ្នកលក់ អ្នកទិញ គាត់បានទិញត្រីចំនួនមួយហើយ អញ្ចឹងអ្នកលក់ គាត់បានប្រញាប់រួសរាន់ខ្ចប់ត្រីនោះឲ្យភ្ញៀវ អញ្ចឹងនៅក្នុងរូបភាពនេះយើងឃើញអ្នកលក់បានយកត្រីដែលអាំងឆ្អិនរួច អញ្ចឹងត្រីអាំងឆ្អិន គាត់បានយកខ្ចប់នឹងក្រដាសកាសែត អញ្ចឹងដោយសារតែគាត់ចង់ការពារបរិស្ថានផង អញ្ចឹងគាត់អត់ប្រើថង់ប្លាស្ទិកនោះទេ ព្រោះថាប្រើថង់ប្លាស្ទិក ពេលខ្លះវាអាចប៉ះពាល់ដល់បរិស្ថាន ដោយសារតែវាជាសារធាតុគីមី ដូច្នេះនៅពេលដែលយើងបោះចោលថង់ប្លាស្ទិកផ្ដេសផ្ដាស វាអាចហូរទៅក្នុងលូ ឬក៏ហូរទៅកប់ទៅក្នុងដី វាអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដូចជាស្ទះលូ ឬក៏ដីខ្វះជីវៈជាតិជាដើមអញ្ចឹងដើម្បីឲ្យបរិស្ថានស្អាត ដើម្បីឲ្យបរិស្ថានស្អាត យើងត្រូវប្រើប្រាស់ក្រដាសកាសែតវិញ អញ្ចឹងជាក់ស្ដែងបុរសនោះ ដែលជាអ្នកលក់ គាត់បានប្រើប្រាស់ក្រដាសកាសែត ដើម្បីខ្ចប់ត្រីរបស់គាត់ឲ្យទៅភ្ញៀវ ដែលគាត់អត់ប្រើប្រាស់ថង់ប្លាស្ទិកនោះទេ ម្យ៉ាងក្រដាសកាសែតគឺមានតម្លៃថោក ដូច្នេះគាត់អាចចំណេញបានច្រើន ប្រសិនបើគាត់ប្រើប្រាស់ក្រដាសកាសែតដើម្បីខ្ចប់ត្រី អញ្ចឹងគាត់អាចចំណេញច្រើនផងដែរ ដោយយើងឃើញគាត់បានរុំត្រីចូលទៅក្នុងក្រដាសកាសែតមួយសន្លឹក

Grilled Fish (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់បានទិញត្រីនិងបាយចំនួនពីរកញ្ចប់រួចរាល់ហើយ គាត់ក៏បានយកបាយនិងត្រីដាក់ចូលទៅក្នុងថង់ធំមួយ អញ្ចឹងគាត់ខ្ចប់ត្រីនៅក្នុងក្រដាសកាសែត ហើយបាយខ្ចប់នៅក្នុងកញ្ចប់តូចអញ្ចឹងដើម្បីយួរទៅផ្ទះឲ្យមានភាពងាយស្រួល គាត់ក៏បានមានថង់ក្រណាត់តូចមួយ ឬក៏ថង់ក្រដាស យើងហៅថាថង់បរិស្ថានមួយ ដែលយើងហៅថាថង់ក្រណាត់ អញ្ចឹងគាត់អាចយកថង់ក្រណាត់ធំមួយ មកដាក់ត្រីនិងបាយរបស់គាត់ចូលទៅក្នុងនោះ ដែលយើងឃើញនៅក្នុងថង់ក្រណាត់នោះ គឺយើងឃើញមានក្រដាសកាសែតដែលរុំត្រីអម្បាញ់មិញចំនួនមួយ និងមានបន្លែផងដែរ បន្លែប្រហែលជាបន្លែទុកញ៉ាំជាមួយនឹងត្រីអាំង ឬក៏មានម្ហូបផ្សេងទៀតផងដែរ ហើយនៅក្នុងនោះគឺយើងឃើញមានបាយចំនួនពីរកញ្ចប់ អញ្ចឹងបន្ទាប់ពីគាត់ទិញរួចរាល់ហើយ គាត់ក៏បានដាក់ទឹកជ្រលក់ចូលទៅក្នុងនោះផងដែរ ដោយសារតែត្រីអាំងភាគច្រើនគឺជាត្រីសាប គឺវាមានរសជាតិសាប ដូច្នេះយើងអត់អាចញ៉ាំទទេបានទេ គឺអត់ឆ្ងាញ់ អញ្ចឹងដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ យើងត្រូវញ៉ាំជាមួយនឹងទឹកជ្រលក់ ដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពទីនេះ គឺគាត់បានទិញទឹកជ្រលក់មួយកញ្ចប់ផងដែរ ប៉ុន្តែជាទូទៅទឹកជ្រលក់ត្រីគឺយើងអត់ចាំបាច់ទិញទេ គឺនៅ[ក្នុង]កម្ពុជាគឺយើង នៅពេលដែលយើងទិញត្រី គឺអ្នកលក់តែងតែឲ្យទឹកជ្រលក់មកជាមួយតែម្ដង ដើម្បីជ្រលក់ជាមួយត្រី អញ្ចឹងនៅក្នុងរូបភាពទីយើងឃើញគាត់ដាក់ទឹកជ្រលក់ត្រីចូល[ទៅ]មួយកញ្ចប់ ចូលទៅក្នុងថង់ធំរបស់គាត់ដើម្បីយួរទៅផ្ទះ