KhmerPronunciationEnglish/Notes#occ
ជ្រែ crɛɛ 1. (of a motorbike) to squeeze through between cars
2. to shuffle (cards by fanning the edges of two sections of the deck against each other and then merging the sections)
3. to separate (things that are too close together)
4. sago palm, kind of palm tree (Rhizophora gymnorrhiza), from which an edible flour used to make noodles is obtained
7/3

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថាម៉ូតូក៏បានជិះនៅតាមផ្លូវ ដែលយើងឃើញមានឡានជាច្រើន អញ្ចឹងមានឡានជាច្រើនកំពុងតែធ្វើដំណើរនៅតាមផ្លូវ ប៉ុន្តែដោយសារតែថ្ងៃនោះ គឺជាថ្ងៃធ្វើការ ដូច្នេះមានមនុស្សច្រើនជិះធ្វើដំណើរនៅតាមផ្លូវ អញ្ចឹងវាធ្វើឲ្យឡានស្ទះ ឬក៏បើកបរយឺតមិនអាចទៅលឿនបាននោះទេដូច្នេះម៉ូតូ នៅពេលដែលយើងជិះម៉ូតូ គឺអាចមានផ្លូវស្រឡះ ងាយស្រួលជិះ ដោយសារតែម៉ូតូគឺមានរាងតូចជាងឡាន អញ្ចឹងម៉ូតូអាចចាក់តាមប្រឡោះតូចបាន ឬក៏ជ្រែតាមប្រឡោះតូចៗ។ ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញបុរសដែលជាម៉ូតូឌុប ជាម្ចាស់ម៉ូតូនោះ គាត់បានឌុបនារីម្នាក់នោះ ដោយជិះយ៉ាងលឿន គឺគាត់បានជ្រែឡាន ពីឆ្វេងមកស្ដាំ ពីស្ដាំមកឆ្វេង គឺគាត់គេចឡាន ហើយរកផ្លូវស្រឡះ ដើម្បីជិះឲ្យបានលឿន ព្រោះនារីម្នាក់នោះ គឺគាត់កំពុងតែប្រញាប់ ដូច្នេះហើយបុរសម្នាក់នោះ គាត់ត្រូវតែជិះ ជ្រែផង វ៉ាផង ធ្វើយ៉ាងណា លឿន តាមដែលអាចធ្វើទៅបានអញ្ចឹងគាត់ប្រឹងប្រែងជិះឲ្យបានលឿន ដើម្បីកុំឲ្យខកម៉ោង ឬក៏ខកណាត់របស់នារី ដែលជាអតិថិជនរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺគាត់បានជ្រែឡាន ទៅឆ្វេងផង ទៅស្ដាំផង ដើម្បីរកផ្លូវស្រឡះ ដើម្បីជិះទៅខាងមុខឲ្យបានលឿន

Motorcycle Taxi (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ នៅពេលដែលគាត់ជិះជ្រែឡានបានបន្តិចក្រោយមក នារីម្នាក់នោះ គាត់ក៏បានចង្អុល ប្រាប់ទៅបុរសម្នាក់នោះថា គោលដៅរបស់គាត់គឺនៅខាងមុខ ដូច្នេះគាត់ចង់ឲ្យបុរសម្នាក់នោះអែបទៅឆ្វេង ឬក៏អែបទៅស្ដាំ ដើម្បីឲ្យគាត់ចុះអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាម៉ូតូឌុបនោះ គាត់បានកំពុងតែអង្គុយ កាន់ចង្កូតម៉ូតូ ហើយបញ្ជាម៉ូតូរបស់គាត់ទៅមុខយ៉ាងលឿន ចំណែកឯនារីម្នាក់នោះ គាត់ក៏បានលើកដៃឆ្វេងគាត់ឡើង អញ្ចឹងគាត់លើកដៃឆ្វេងរបស់គាត់ឡើង ហើយចង្អុលទៅខាងមុខ ដោយចង្អុលប្រាប់ទៅម្ចាស់ម៉ូតូ ដើម្បីប្រាប់ថា គាត់មកដល់គោលដៅហើយ ដូច្នេះឲ្យម្ចាស់ម៉ូតូគាត់រកកន្លែងឈប់ ដើម្បីឲ្យនារីម្នាក់នោះគាត់ចុះ ព្រោះគាត់បានមកដល់គោលដៅ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានលើកដៃឆ្វេងចង្អុលទៅខាងមុខ ចំណែកដៃស្ដាំរបស់គាត់ គឺគាត់នៅតែកាន់កាបូបរបស់គាត់ដែលនៅលើភ្លៅយ៉ាងជាប់ ព្រោះគាត់ខ្លាចជ្រុះកាបូប ដោយសារតែកាបូបរបស់គាត់ជាកាបូបធំ អញ្ចឹងគាត់អត់បានស្ពាយនៅលើស្មាទេ នៅពេលដែលគាត់ជិះម៉ូតូ ដូច្នេះគាត់ត្រូវដាក់លើភ្លៅ ហើយដៃរបស់គាត់ត្រូវតែកាន់កាបូបនោះឲ្យជាប់ ប្រសិនបើកាន់អត់ជាប់ទេ កាបូបនោះអាចនឹងរអិលធ្លាក់ ដូច្នេះទ្រព្យសម្បត្តិរបស់គាត់ មានដូចជាលុយ មានដូចជាទូរស័ព្ទផ្សេងគឺអាចនឹងបាត់បង់ នៅពេលដែលកាបូបនោះជ្រុះពីលើខ្លួនរបស់គាត់ ឬក៏ជ្រុះពីលើម៉ូតូ

Motorcycle Taxi (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីទទួលបានការប្រាប់ពីនារីម្នាក់នោះហើយ បុរសដែលជាម្ចាស់ម៉ូតូឌុប គាត់ក៏បានអែបទៅឆ្វេង អញ្ចឹងគាត់ក៏បានជិះម៉ូតូអែបទៅឆ្វេង អែបទៅរកចិញ្ចើមថ្នល់ អញ្ចឹងអម្បាញ់មិញគឺគាត់ជិះនៅកណ្ដាលថ្នល់ ដោយសារតែគាត់ប្រញាប់ ដូច្នេះគាត់ជិះជ្រែចុះ ជ្រែឡើង វ៉ាឡានផង ហើយនៅកណ្ដាលថ្នល់ អញ្ចឹងនៅពេលដែលជិតមកដល់គោលដៅ នារីម្នាក់នោះគាត់ក៏បានចង្អុលប្រាប់ទៅបុរសម្នាក់នោះថា ឲ្យឈប់នៅគោលដៅខាងមុខ ដោយអែបឆ្វេង អញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានអែបមកខាងឆ្វេង [រក] មករកចិញ្ចើមថ្នល់ ដើម្បីឈប់ ព្រោះយើងអត់អាចឈប់ម៉ូតូនៅកណ្ដាលថ្នល់បាននោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ព្រោះនៅពេលដែលយើងឈប់នៅកណ្ដាលថ្នល់ វាអាចធ្វើឲ្យឡាន ឬក៏ម៉ូតូផ្សេងទៀត [មក] បើកមកបុកពីក្រោយ ដូច្នេះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ អញ្ចឹងនៅពេលដែលយើងចង់ឈប់ យើងត្រូវតែស៊ីញ៉ូឆ្វេង ឬក៏ស៊ីញ៉ូស្ដាំ ហើយអែបមកឆ្វេង ឬក៏អែបទៅស្ដាំតាមដែលយើងចង់ឈប់ ព្រោះថាពេលខ្លះយើងត្រូវ គោលដៅរបស់យើង គឺនៅខាងឆ្វេងដៃ ហើយពេលខ្លះគោលដៅគឺនៅខាងស្ដាំដៃ ដូច្នេះនៅពេលដែលយើងចង់ឈប់ ឬក៏អែបទៅឆ្វេង ឬក៏អែបទៅស្ដាំ យើងត្រូវវាយស៊ីញ៉ូ ឬក៏យើងបើកភ្លើងស៊ីញ៉ូ ដើម្បីឲ្យអ្នកដទៃដឹងថា យើងចង់ឈប់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់បានអែបមកឆ្វេង ដោយសារតែនារីម្នាក់នោះ គាត់ឲ្យបុរសដែលជាម្ចាស់ម៉ូតូ អែបមកឆ្វេង ព្រោះថាគោលដៅរបស់គាត់គឺនៅខាងឆ្វេងអញ្ចឹងបុរសម្នាក់នោះ គាត់ក៏បានឈប់ម៉ូតូនៅខាងឆ្វេងដៃ នៅលើចិញ្ចើមថ្នល់ខាងឆ្វេង ហើយគាត់ក៏បានទម្លាក់ជើងម្ខាងរបស់គាត់ដាក់ទៅលើដី ព្រោះថាដោយសារតែម៉ូតូមានកង់ពីរ ដូច្នេះវាអត់អាចទប់លំនឹងជាប់នោះទេ អញ្ចឹងដើម្បីឲ្យម៉ូតូនឹង យើងត្រូវដាក់ជើងម្ខាងរបស់យើង ជាន់ទៅលើដី ឬក៏ដាក់ជើងទាំងសងខាងជាន់ទៅលើដី នៅពេលដែលយើងឈប់ម៉ូតូ ព្រោះប្រសិនបើយើងអត់ដាក់ទេ វាអាចនឹងដួល ដោយសារតែម៉ូតូមានកង់ពីរ អញ្ចឹងវាអត់អាចទប់លំនឹងជាប់នោះទេ