KhmerPronunciationEnglish/Notes#occ
ស៊ីក្លូ siiklou cyclopousse, 3-wheel pedicab, bicycle-powered rickshaw 2/2

Link to overview page
Link to dictionary

Asking for directions 2 — Cultural note


នៅប្រទេសកម្ពុជា មានអ្នករកស៊ីរត់ម៉ូតូឌុបម៉ូតូកង់បីជាច្រើន ព្រោះមិនសូវមានមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងរថយន្តក្រុងនោះទេ ហើយមានផ្លូវតូចជាច្រើន ធ្វើឲ្យពិបាករកទីតាំងនៃទីកន្លែងណាមួយនៅពេលវង្វេងផ្លូវ ភាគច្រើនគេតែងរកមើលអ្នករត់ម៉ូតូឌុបម៉ូតូកង់បីស៊ីក្លូដែលនៅក្បែរនោះ ដើម្បីសុំឲ្យពួកគាត់ជួយប្រាប់ផ្លូវ ព្រោះពួកគាត់ស្គាល់ផ្លូវច្រើន

Getting Up (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា នារីម្នាក់នោះ គាត់បានចេញពីផ្ទះរបស់គាត់ហើយ ហើយគាត់បានដើរសំដៅទៅកន្លែងធ្វើការរបស់គាត់ ដោយគាត់ដើរបណ្ដើរ យកដៃម្ខាងខ្ទប់ទៅលើកាបូបស្ពាយរបស់គាត់ដើម្បីកុំឲ្យយោលអញ្ចឹងនៅពេលដែលយើងដើរ ហើយយើងស្ពាយកាបូប ជាទូទៅ យើងតែងតែខ្ទប់ ឬក៏ទប់កាបូបយើង កុំឲ្យវាយោលយោក ព្រោះថានៅពេលដែលកាបូបយោល គឺយើងពិបាកនៅក្នុងការធ្វើដំណើរ ដោយសារតែវាយោលចុះយោលឡើង អញ្ចឹងទៅ គឺ យើងនឹងពិបាកដោយសារយើងឃ្លីងឃ្លោងទៅតាមកាបូបរបស់យើងដូច្នេះគាត់យកកាបូប គាត់យកដៃរបស់គាត់ទប់កាបូបដើម្បីកុំឲ្យយោល ធ្វើឲ្យគាត់ងាយស្រួលក្នុងការដើរទៅមុខអញ្ចឹងយើងឃើញថា គាត់ពុំបានជិះម៉ូតូ ឬក៏ជិះស៊ីក្លូ ឬក៏ជិះឡានអីទេ ដោយសារតែគាត់មិនមានការប្រញាប់ប្រញាល់ខ្លាំងនោះទេ ហើយកន្លែងធ្វើការរបស់គាត់ ក៏នៅជិតនឹងផ្ទះរបស់គាត់ផងដែរ ដូច្នេះគាត់ដើរ គឺមានអត្ថប្រយោជន៍ផងដែរ ព្រោះថា គាត់អាចសន្សំសំចៃទៅលើការចំណាយផ្សេងដូចជាការចំណាយលើម៉ូតូឌុប ឬក៏ការចំណាយលើថ្លៃសាំងជាដើមហើយគាត់ដើរនេះ គឺបានប្រយោជន៍ដល់សុខភាពរបស់គាត់ផងដែរ គឺប្រៀបដូចជាការហាត់ប្រាណអញ្ចឹង ព្រោះគាត់ពុំមានពេលហាត់ប្រាណច្រើននោះទេ ដូច្នេះហើយគាត់ដើរ គឺប្រៀបដូចជាគាត់ហាត់ប្រាណ ដើម្បីសុខភាពគាត់ផងដែរ