KhmerPronunciationEnglish/Notes#occ
ចំពុះ cɑmpuh beak, bill 2/1

Link to overview page
Link to dictionary

Rainy Season (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ អញ្ចឹងសត្វមូសគឺជាសត្វមួយ ដែលជាសត្វល្អិតមួយ ដែលមានគ្រោះថ្នាក់ ដោយវាអាចចម្លងជំងឺផ្សេងមកដល់មនុស្សបាន ដូចជាមូសយើងឃើញមានពីរប្រភេទ គឺជាមូសខ្លា និងមូសដែកគោលអញ្ចឹងមូស ភាគច្រើនដែលមកខាំមនុស្ស គឺជាមូសញីអញ្ចឹងមូសខ្លាញី ឬក៏មូសដែកគោលញី ដោយមូសឈ្មោលគឺវាអត់ខាំមនុស្សទេ មូសឈ្មោលគឺវាបឺតលំអងផ្កា ក៏ប៉ុន្តែមូសញី គឺវាខាំមនុស្សបឺតយកឈាមអញ្ចឹងជាទូទៅមូសគឺតែងតែបង្កឲ្យមានជំងឺផ្សេងដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម ដោយមូសខ្លា គឺបង្កឲ្យមានជំងឺគ្រុនឈាម ដែលមូសដែកគោល គឺមាន បង្កឲ្យមានជំងឺគ្រុនចាញ់អញ្ចឹងនៅក្នុងរូបភាពទី ១៣ យើងឃើញមានមូសមួយ ដែលមូសនោះគឺយើងឃើញមានជើងវាវែងជើងវែងចំនួនបួន ចំនួនប្រាំបី អញ្ចឹងជើងមូសគឺមានចំនួនប្រាំបី ហើយវែងហើយនៅលើខ្នងរបស់វាគឺមានស្លាបពីរ អញ្ចឹងវាមានស្លាបចំនួនពីរនៅលើខ្នងសម្រាប់ហោះហើរ ហើយមាត់របស់វាគឺមានចំពុះមួយ ចំពុះ ឬក៏ម្ជុលមួយសម្រាប់បឺតឈាមមនុស្ស នៅពេលដែលវាខាំអញ្ចឹងមូសគឺមានខ្លួនបង្កង់ហើយមូសខ្លា គឺវាតែងតែខាំមនុស្សនៅពេលថ្ងៃអញ្ចឹងពេលថ្ងៃ ប្រសិនបើយើងគេង នៅកន្លែងណាដែលអត់មានពន្លឺចេញចូលគ្រប់គ្រាន់ នោះមូសនឹងខាំយើងបាន ដោយនៅពេលដែលយើងគេងនៅកន្លែងអត់មានពន្លឺ ហើយយើងអត់បានពាក់អាវដៃវែង ខោជើងវែងនោះទេ អញ្ចឹងមូសខ្លាអាចខាំយើង ហើយអាចចម្លងជំងឺគ្រុនឈាមបានអញ្ចឹងជំងឺគ្រុនឈាម នៅពេលដែលយើងព្យាបាលអត់ទាន់ វាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិត ដែលយើងអាចស្លាប់បាន ដោយសារតែយើងអត់បានព្យាបាលអត់ទាន់ពេលវេលាអញ្ចឹងនៅពេលថ្ងៃយើងត្រូវពាក់អាវដៃវែង ខោជើងវែង ហើយត្រូវនៅកន្លែងដែលមានបន្លឺចេញចូលគ្រប់គ្រាន់ ព្រោះប្រសិនបើអត់មានពន្លឺទេ មូសខ្លាអាចខាំយើងបានហើយមូសខ្លា គឺភាគច្រើនគឺខាំតែពេលថ្ងៃតែប៉ុណ្ណោះ ចំណែកឯពេលយប់ គឺមានមូសដែកគោល អញ្ចឹងមូសដែកគោលចូលចិត្តខាំមនុស្សនៅពេលយប់ហើយនៅពេលដែលមូសដែកគោលខាំ គឺយើងអាចឆ្លងជំងឺគ្រុនចាញ់បានអញ្ចឹងគ្រុនចាញ់វាអាចធ្វើឲ្យយើងរងា និងក្ដៅខ្លួន ហើយអាចធ្វើឲ្យយើងស្លាប់បាន ប្រសិនបើយើងព្យាបាលអត់ទាន់ពេលវេលានោះទេអញ្ចឹងជាទូទៅ ទាំងពេលថ្ងៃនិងពេលយប់ យើងត្រូវប្រុងប្រយ័ត្ននៅក្នុងខែវស្សា ព្រោះខែវស្សា គឺជាខែដែលមានទឹកដក់ច្រើន អញ្ចឹងនៅពេលដែលមានទឹកដក់ មូសអាចពងនៅក្នុងទឹកដក់នោះ ដែលទៅជាដង្កូវទឹក អញ្ចឹងនៅពេលដែលដង្កូវទឹកនៅក្នុងទឹកបានមួយសប្តាហ៍ ឬក៏រយៈពេលថ្ងៃ នោះដង្កូវទឹកនឹងញាស់ទៅជាមូស ដូច្នេះមូសអាចនឹងខាំយើងបានគ្រប់ពេលដូច្នេះនៅក្នុងរដូវវស្សា យើងត្រូវតែប្រុងប្រយ័ត្ន យើងត្រូវពាក់អាវវែង អាវដៃវែង ខោជើងវែង ហើយនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីចៀសវាងកុំឲ្យមូសខាំ